ព័ត៌មានទាន់ហេតុការណ៍៖

អុីណូ ព្រមានប្តឹងបុរសម្នាក់ដែលតិះដៀលថាលោករកស៊ីបោកប្រាស់អ្នកភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ ទើបនឹងធ្វើឲ្យគេភ្ញាក់ផ្អើលរឿងប្រាក់បំណុល១ម៉ឺនដុល្លារស្ងប់ស្ងាត់បន្តិច ស្រាប់តែពេលនេះមានការចាប់អារម្មណ៍ជាថ្មីលើករណីបុរសម្នាក់បានប្រើប្រាស់ពាក្យសម្តីមិនសមរម្យនិងតិះដៀលថាលោកអុី ណូ ជាអ្នករកស៊ីបោកប្រាស់អ្នកទីក្រុងទៅវិញ។ 

  ការបញ្ជាក់នេះបានធ្វើឡើងក្រោយពីតារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះបានបញ្ចេញសារក្តីគគុកទាំងយប់ទៅកាន់បុរសនោះភ្លាមៗក្រោយពីការLive ចប់នាយប់ថ្ងៃទី២២ ខែមិថុនានេះ។ លោកបានលើកឡើងថា ខ្ញុំបាទ ENO អត់ខ្វល់លោកធ្វើការងារស្អីទេ ឆាប់ចេញមុខមកសុំទោសខ្ញុំជាសាធារណៈភ្លាម ព្រោះលោកចូលខមិន ក្នុងការ Live រកស៊ីរបស់ខ្ញុំ ពីបទចោតប្រកាន់ជាសាធារណៈ ថាខ្ញុំរកស៊ីលក់ខោអាវបោកអ្នកភ្នំពេញ ហើយប្រើភាសា អសិលធម៌ មកលើខ្ញុំក្នុងការឡាយថែមទៀត ខ្ញុំរកស៊ីបោកអ្វីខ្លះ ស្រុកលោកលក់ម៉ិចជារឿងរបស់លោកឯង ហើយខ្ញុំរកស៊ីបោកអ្វី ពីពុកម៉ែបងប្អូន សូមឆ្លើយ បញ្ជាក់: បើមិនចេញមុខសុំទោសខ្ញុំ ជាសាធារណៈទេ ពាក្យបណ្តឹងខាង មេធាវីខ្ញុំ នឹង ទៅដល់ផ្ទះលោក ឆាប់ឆាប់ នេះ ។ សារនេះអមដោយរូបថតគនីយហ្វេសប៊ុកបុរសខាងលើអមដោយការScreen Shoot ពាក្យសម្តីដែលបុរសនេះបានបញ្ចេញនៅលើការLive លក់សម្លៀកបំពាក់របស់តារាចម្រៀង អុីណូ ដោយ បុរសនោះបានលើកឡើងថា “អាក្បាលធំហែងបោកតែអ្នកក្រុងទៅអ្នកជាយដែនមិនបាច់បោកទេវើយ” រួមទាំងការបញ្ចេញយោបល់មួយទៀតថា “ស្រុកអញ១៥.០០០រៀល”។ មានអ្នកគាំទ្រតារាចម្រៀងរូបជាច្រើនបានចេញសារសាទរ ចំពោះការព្រមាននេះព្រោះតែ បច្ចុប្បន្នមានបុគ្គលជាច្រើនបានប្រើប្រាស់ពាក្យមិនសមរម្យប៉ះពាល់ដល់កិត្តិយលអ្នកដទៃ ហើយនេះគឺជាគំរូមួយមិនល្អសម្រាប់ពលរដ្ឋខ្មែរមួយចំនួនតូចដែលប្រើប្រាស់ពាក្យសម្តីមិនសមទំនងប៉ះពាល់ដល់កិត្តិយសអ្នកលេងបណ្តាញសង្គមដូចគ្នា។ 

  ទោះជាយ៉ាងណាមុននេះគណនីយហ្វេសប៊ុក ឈ្មោះ Hea Rong Gold  បានបញ្ចេញសារសុំទោសភ្លាមៗទៅកាន់តារាចម្រៀង អុីណូ ដោយបុរសនោះបានបញ្ជាក់ថា” ខ្ញុំបាទសុំអភ័យទោសបងអុីណូដែលបានខមិនជ្រុលជ្រោះពាក្យសម្ដីមិនសមគួខ្ញុំសូមសុំទោសជាសាធាណៈចំពោះបងអុីណូខ្ញុំសង្ឃឹមថាបងអធ្យាស្រ័យដល់ខ្ញុំបាទ”។

  គេនៅមិនទាន់ដឹងនៅឡើយទេថាតើសារសុំទោសនេះអាចរំលត់ការខឹងសម្បារបស់តារាចម្រៀង អុីណូ ទៅកាន់បុរសខាងលើដែរឬក៏អត់នោះទេ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖