ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បញ្ជូនទៅតុលាការករណីឪពុកបង្កើតញៀនថ្នាំយកដៃបៀតបៀនផ្លូវភេទ​កូនស្រី​អាយុ៦ឆ្នាំ

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងការិយាល័យ នគរបាល​ប្រឆាំង ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តសៀមរាប បានឃាត់ខ្លួនបុរសម្នាក់ដែលយកដៃបៀតបៀនកេរខ្មាសកូនស្រីបង្កើតអាយុ៦ឆ្នាំដើម្បីកសាងសណុំរឿងបញ្ជូនទៅតុលាការ។

ហេតុការណ៍​នោះ បានកើត​ឡើង នៅ​រសៀល ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១ ស្ថិតនៅ​ក្នុងភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​លោក វរសេនីយ៍ឯក ជា ហេង នាយការិយាល័យ នគរបាល​ប្រឆាំង ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តសៀមរាប បានឲ្យដឹងថស  លោកបានទទួលបណ្តឹង​របស់​ម្តាយ​ជនសង្ស័យ (​ត្រូវជា​ជីដូន​របស់​ក្មេងស្រី រងគ្រោះ​) ឈ្មោះ ឈិ​ត សុខា អាយុ ៥៥ ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល​ចំណុចកើតហេតុ ខាខាងលក៏បានឱ្យ​កម្លាំង​សមត្ថកិច្ច​ជំនាញ ចុះ​ឃាត់ខ្លួន ជនសង្ស័យយកមកចាត់ការតាមច្បាប់។

​លោលោប្រាប់ថា ជនសង្ស័យ មានឈ្មោះ មាស រិទ្ធី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ស្នាក់នៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប ត្រូវចោទប្រកាន់ក្នុងករណី​អំពើ​អាស ប្រឆាំងនឹង​អនីតិជន អាយុ​ក្រោម​១៥​ឆ្នាំ និង​បទ​ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ សារធាតុ​ញៀន​។​

តាមការរៀបរាប់របស់ជីដូនក្មេងស្រីរងគ្រោះប្រាប់ថា នៅ​ម៉ោង ១ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១ ជនសង្ស័យ ឈ្មោះ មាស រិទ្ធី បានធ្វើ​សកម្មភាព​ចាប់បី​កូនស្រី បង្កើត​ខ្លួនឯង ឈ្មោះ ច ន ល អាយុ​៦​ឆ្នាំ ពី​ក្នុង​មុង​លើ​គ្រែ ដែល​កំពុង​ដេក​ជាមួយនឹងគាត់ជា ជីដូនចេញមកក្រៅ។ បន្ទាប់មកជននេះបាន​ចាប់​សម្រាត​ខោអាវ ចៅស្រីឲ្យនៅ​ននលគក​រួច​បី​ចុះមកខាងក្រោមជាន់​ផ្ទាល់​ដី ដោយដាក់​នៅ​កន្លែង​ងងឹត​ក្បែរ​ច្រកទ្វារ ចេចេញចូល។ពេលនោះកូនប្រុសកំហូចរបស់គាត់ម្នាក់នេះដែលតែងប្រើប្រាស់ថ្នាំញៀនបានបបោសអង្អែល និង​យក​ម្រាមដៃ​ឈ្លីទៅលើ​ប្រដាប់ភេទ កូនស្រី​របស់ខ្លួនជាច្រើន​ដង​។ ខណ:កំពុង​ធ្វើសកម្មភាពនោះគាត់(ឈិ​ត សុខា) ត្រូវជា​ជីដូន​របស់​ជនរងគ្រោះបាន​រាយការណ៍ តាមទូរស័ព្ទជូន​សមត្ថកិច្ច ឱ្យ​ឃាត់ខ្លួនតែម្តង​។​

បប្រភពដដែលបន្តថា ក្រោយទទួលពាក្យបណ្តឹងភ្លាមសមត្ថកិច្ច បាន​នាំខ្លួន​ជនសង្ស័យ ខាងលើ មក​សួរនាំ ហើយ​ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា រូបគេ ពិតជា​បានធ្វើ​សកសកម្មភាពដូចការចោទប្រកាន់ប្រាកដ​មែន​។  ជាមួយនេះដោយដឹងថាជនសង្ស័យប្រើប្រាស់​គ្រឿងញៀន ខុសច្បាប់ សមត្ថកិច្ច​បាន​ធ្វើតេស្ត​រកសារធាតុ​ញៀន ក្នុង​ទឹកនោម​របស់​ជនសង្ស័យ ក៏​ឃើញ​មាន សញ្ញា​វិជ្ជមាន​ទៀត។​

ជនសង្ស័យត្រូវបានកម្លាំងជំនាញ បញ្ជូនទៅ​តុលាការ ហើយតុលាការឃុំខ្លួន បណ្តោះអាសន្ន នៅ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១ នេះហើយ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖