ព័ត៌មានទាន់ហេតុការណ៍៖

Barcelona ដាក់បញ្ជូលខ្សែប្រយុទ្ធ Lorenzo Insigne ទៅក្នុងរ៉ាដាដែលត្រូវនាំយកនៅរដូវកាលក្រោយ

ចែករំលែក៖

ក្រុម Barcelona អាចនឹងផ្ទេរសម្រាប់ខ្សែប្រយុទ្ធម្នាក់ទៀតបន្ទាប់ពីចុះហត្ថលេខាខ្សែប្រយុទ្ធ២រូបគឺ Sergio Aguero និង Memphis Depayលើការផ្ទេរដោយឥតគិតថ្លៃ ខណៈដែលពួកគេត្រូវបានគេរាយការណ៍ថាបានដាក់ការចាប់អារម្មណ៍ Lorenzo Insigne នៅលើរ៉ាដារបស់ពួកគេ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA បានឲ្យដឹងថា កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់កីឡាករអន្តរជាតិអ៊ីតាលី Lorenzo Insigne ជាមួយក្រុម Napoli បន្តរហូតដល់ឆ្នាំ២០២២ ហើយកីឡាករវ័យ៣០ឆ្នាំរូបនេះនៅមិនទាន់បន្តកុងត្រាថ្មីជាមួយក្លិបរបស់គាត់នៅឡើយទេ។

Barcelona អាចចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយ Insigne នៅរដូវក្តៅនេះ ព្រោះថា Napoli នឹងសុខចិត្តចៀសវាងការបាត់បង់រូបគេនៅរដូវក្តៅក្រោយដោយមិនគិតថ្លៃប្រសិនបើគាត់មិនបន្តកុងត្រា។

Insigne បានទាក់ទាញចំណាប់អារម្មណ៍ពីក្លិនៅអឺរ៉ុបជាច្រើនទៀតប៉ុន្តែគាត់នឹងរង់ចាំរហូតដល់ចុងបញ្ចប់នៃព្រឹត្តិការណ៍ជើងឯកអឺរ៉ុ(យូរ៉ូ)ឆ្នាំ២០២០ ដើម្បីស្តាប់ការផ្តល់ជូនពីក្លិប ខណៈដែលការទាមទារប្រាក់ខែរបស់គាត់អាចកើនឡើងប្រសិនបើគាត់លេចធ្លោនៅក្នុងការប្រកួត។

គួរបញ្ជាក់ថា ខ្សែប្រយុទ្ធ Lorenzo Insigne របស់ក្លិប Napoli រកបាន១០៩គ្រាប់ក្នុង៣៩៧ប្រកួតផ្លូវការ រួមទាំងរកគ្រាប់បាល់បញ្ជូលទីនៅ Camp Nou ក្នុងជ័យជម្នះ ៣-១ ទល់នឹង Barcelona កាលពីខែសីហាឆ្នាំមុនផងដែរ ៕

ដោយ៖ ភារៈ


ចែករំលែក៖