ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារពាណិជ្ជ ឈីហ្វ (Chief Commercial Bank) សាខាបឹងកក់ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ R១១​ កែងផ្លូវ ៧០ សង្កាត់ស្រះចក មានអ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកផ្នែកទីផ្សារ ធ្វើការនៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ, ធនាគារពាណិជ្ជ ឈីហ្វ (Chief Commercial Bank) សាខាបឹងកក់ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ R១១​ កែងផ្លូវ ៧០ សង្កាត់ស្រះចក មានអ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកផ្នែកទីផ្សារ ធ្វើការនៅទីតាំងខាងលើនេះ ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 នៅរសៀលថ្ងៃទី 23 ខែមិថុនាឆ្នាំ 2021។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19,📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ​ ធនាគារពាណិជ្ជ ឈីហ្វ (Chief Commercial Bank) សាខាបឹងកក់ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ R១១​ កែងផ្លូវ ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២១ ។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកផ្នែកទីផ្សារ ធ្វើការនៅទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19,ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, 🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕

ដោយ៖សិលា


ចែករំលែក៖