ព័ត៌មានទាន់ហេតុការណ៍៖

មានfacebook បង្ហោះព័ត៌មានមិនពិតបំពុលបរិយាកាសសង្គម ទាក់ទងទៅនឹងការចេញបណ្ណផាកពិន័យអ្នកបេីកបរល្មេីសដល់ផ្ទះ ដូច្នេះព័ត៌មានដែលបានចុះខាងលើ ជាព័ត៌មានមិនពិត

ចែករំលែក៖

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការបដិសេធទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់ហ្វេសប៊ុកផេកមួយឈ្មោះថា “ Police ប៉ូលិស “ ដែលបានចុះផ្សាយព័ត៌មានមិនពិតបំពុលបរិយាកាសសង្គម។

រហូតមកដល់ពេលនេះមិនទាន់មានសេចក្តីណែនាំណាមួយរបស់ថ្នាក់ដឹងនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ឬក៏ការណែនាំដោយផ្ទាល់ណាមួយរបស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅឡេីយទេ ទាក់ទងទៅនឹងការចេញបណ្ណផាកពិន័យអ្នកបេីកបរល្មេីសដល់ផ្ទះ ដូច្នេះព័ត៌មានដែលបានចុះខាងលើ ជាព័ត៌មានមិនពិត ក្នុងគោលបំណងបំពុលបរិយាកាសសង្គម ។

ពេលនេះសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតែស្រាវជ្រាវរកម្ចាស់ផេកនេះឲ្យចូលខ្លួនមកបំភ្លឺចំពោះការចុះផ្សាយព័ត៌មានមិនពិតនេះ ។សូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម សូមកុំមានការភាន់ច្រឡំ និងសូមទទួលជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖