ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបញ្ជូនវ៉ាក់សាំងប្រឆាំងកូវីដ -១៩ ចំនួន៣លានដូសឲ្យប្រេស៊ីល

ចែករំលែក៖

មន្ត្រីសេតវិមានអាមេរិក នៅថ្ងៃទី ២៣ខែមិថុនា (ពេលវេលាអាមេរិក)បានប្រកាសថា នឹងបញ្ជូនវ៉ាក់សាំងចំនួន៣លានដូសផលិតដោយក្រុមហ៊ុន Johnson &Johnson ឲ្យទៅប្រទេសប្រេស៊ីល ដែលជាប្រទេសមានករណីស្លាប់ដោយកូវីដ-១៩ កើនឡើងខ្ពស់បំផុត ឈរលំដាប់ទីពីរបន្ទាប់ពីអាមេរិក។
តាមសារព័ត៌មាន TTXVN បានផ្សាយថា នេះជាផ្នែកមួយនៃ ការសន្យារបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្តល់ជំនួយវ៉ាក់សំាង៨០លានដូសដល់ពិភពលោកដើម្បីបង្ការកូវីដ-១៩ ។ វ៉ាក់សាំងនឹងត្រូវបញ្ជូនទៅកាន់ទីក្រុង Fort Lauderdale រដ្ឋ Florida តាមជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ Azul Airlines នាយប់ថ្ងៃទី ២៤ខែមិថុនា ដើម្បីបន្តទៅកាន់ទីក្រុង Campinas ប្រទេសប្រេស៊ីល។
បច្ចុប្បន្នការឆ្លងកូវីដ-១៩នៅក្នុងប្រទេសប្រេស៊ីលកាន់តែអាក្រក់ ដោយមានអ្នកឆ្លងសរុបជាង១៨លាននាក់និងស្លាប់ជាង កន្លះលាននាក់។ កូវីដ-១៩ ជាមូលហេតុបង្កឲ្យមានការបែកបាក់នយោបាយនៅក្នុងប្រទេសនេះដោយពលរដ្ឋនិងក្រុមអ្នកនយោបាយប្រឆាំងបានថ្កោលទោសយ៉ាងខ្លាំងដល់ការដឹកនាំរបស់ប្រធាធិបតីដែលមិនបានចាត់វិធានការទប់ស្កាត់កូវីដ-១៩ តាំងពីដំបូង ធ្វើឲ្យពលរដ្ឋជាងកន្លះលាននាក់ស្លាប់ ៕ដោយ៖ ធីរីណា

រូបថត៖AP/TTXVN

 


ចែករំលែក៖