ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកំពង់ចាម រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៦៧នាក់ទៀត !

ចែករំលែក៖

ខេត្តកំពង់ចាម៖ សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្ត ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៦៧នាក់ ក្នុងនោះ ស្រុកស្ទឹងត្រង់ ០៥នាក់ ស្រុកព្រៃឈរ ០៩នាក់, ស្រុកបាធាយ ២៦នាក់, ស្រុកជើងព្រៃ ១២នាក់, ស្រុកស្រីសន្ធរ ០២នាក់, ស្រុកកងមាស ០២នាក់, ស្រុកចំការលើ ០២នាក់, ស្រុកកោះសូទិន ០២នាក់ ក្រុងកំពង់ចាម ០២នាក់ មកពីខេត្តកំពង់ធំ ០១នាក់ និងខេត្តត្បូងឃ្មុំ ០៤នាក់ ក្នុងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយស សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្រុងកំពង់ចាម ស្រុកស្ទឹងត្រង់, ស្រុកកោះសូទិន, ស្រុកចំការលើ ស្រុកស្រីសន្ធរ បងប្អូនកម្មករ-កម្មការិនីរោងចក្រនៅស្រុក បាធាយ ស្រុកជើងព្រៃ ស្រុកព្រៃឈរ ,បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាម និងសាធារណៈជន ទាំងអស់ អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៦៧នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកលើកម្មករ-កម្មការិនី ពលករចំណូលស្រុក និងអ្នកសង្ស័យ ចំនួន១,៩៨៧នាក់ ទទួលបានលទ្ធផល តេស្តរហ័សកូវីដ-១៩ វិជ្ជមានកូវីដ-១៩ ចំនួន៦៧នាក់។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជូនអ្នកជំងឺទាំង ៦៧នាក់ មកសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាល នៅវិទ្យាល័យ ព្រះសីហនុ (អ្នកកំពុងសម្រាកព្យាបាល ចំនួន៦៣៥នាក់) និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ ឈុន ចាន់ណា ភេទស្រី អាយុ៤៩ ប៉ះពាល់អ្នកវិជ្ជមាន
និងដោយប្រយោល នឹងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។
រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥ ក្នុងករណីមានបញ្ហា សុខភាពដូចជា ក្អកមានស្លេស ក្ដៅខ្លួនលើសពី៣៧អង្សារ ពិបាកដកដង្ហើម ឈឺ ក តិចតួច។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិ-ឃុំខាងលើ និងបងប្អូន ប្រជាពលរដ្ឋររស់នៅក្នុងខេត្តកំពង់ចាម ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ“៣កុំ ៣ការពារ» និងត្រូវកែប្រែ ទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និង សហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕

ដោយ៖ សិលា


ចែករំលែក៖