ភ្នំពេញ, នៅវេលាម៉ោង 4 និង 20 នាទីរសៀលថ្ងៃទី 24 ខែមិថុនាឆ្នាំ 2021 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 បានបញ្ជាក់ឲ្យដឹងថា, ហាង ឡឹសៀងឈ័ន រសជាតិបែបចិន (សាលាបាក់ទូក) ដែលមានទីតាងស្ថិតនៅផ្លូវ១៣៩ សង្កាត់វាលវង់ ចុងភៅ និងបុគ្គលិកធ្វើការមួយចំនួន នៅទីតាំងខាងលើនេះ ត្រូវបានរកឃើញវិជ្ជមាន កូវីដ១៩ ជាបន្តបន្ទាប់។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ ហាង ឡឹសៀងឈ័ន រសជាតិបែបចិន (សាលាបាក់ទូក) ដែលមានទីតាំងស្ថិតនៅផ្លូវ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ
ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១។
មូលហេតុ៖ ចុងភៅ និងបុគ្គលិកធ្វើការមួយចំនួន នៅទីតាំងខាងលើនេះ ត្រូវបានរកឃើញវិជ្ជមាន កូវីដ១៩ ជាបន្តបន្ទាប់។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ៖សិលា