ភ្នំពេញ , សណ្ឋាគារ ឡឺបុទុម (Le Botum Hotel) ដែលមានទីតាំងស្ថិតនៅផ្លូវ២៤៤ សង្កាត់ចតុមុខ មានអ្នកជំងឺកូវីដ១៩ បានទៅកាន់ទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 នៅវេលាម៉ោង 4 និង 05 នាទីរសៀលថ្ងៃទី24 ខែមិថុនា ឆ្នាំ 2021
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ សណ្ឋាគារ ឡឺបុទុម (Le Botum Hotel) ដែលមានទីតាំងស្ថិតនៅផ្លូវ២៤៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១៨និង០០នាទី តទៅ។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ បានទៅកាន់ទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ៖សិលា