ខេត្តកណ្ដាល៖ បន្ទាប់ពីទទួលបានព័ត៌មានថា ផ្ទះឧត្តមសេនីយ៍ឯកម្នាក់ មានរៀបចំកម្មវិធីភ្ជាប់ពាក្យនៅចំណុចភូមិកណ្តាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅនោះ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ សមត្ថកិច្ចក្រុងតាខ្មៅសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍កោះអន្លង់ចិន បានចុះបិទទីតាំងភ្ជាប់ពាក្យនិងធ្វើការណែនាំដល់ម្ចាស់កម្មវិធី ដើម្បីការពារនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ម្ចាស់កម្មវិធីឈ្មោះ អោក បូរ៉ា ភេទប្រុសអាយុ៥៧ឆ្នាំ មុខរបរយោធា,ឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក។
សូមបញ្ជាក់ថា កម្មវិធីភ្ជាប់ពាក្យខាងលើនេះត្រូវបានអាជ្ញាធរសង្កាត់ និងមេភូមិហាមមិនឲ្យរៀបចំនោះទេ តែម្ចាស់កម្មវិធីនៅតែផ្គើននិងមិនព្រមស្ដាប់អាជ្ញាធរឡើយដោយអាងខ្លួនជាអ្នកធំ៕
ដោយ៖ ស្អាងជ័យ