ភ្នំពេញ៖ លោកស្រី ជិន អូន អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិថ្នល់បំបែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលត្រូវសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃនាំខ្លួនកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ តាមដីកាបញ្ជាអោយចូលខ្លួន របស់លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទ កំហែងយក និងជេរប្រមាថ តាមបណ្តឹងរបស់ឈ្មោះ នា មុំ ភេទស្រី អាយុ៦០ឆ្នាំ បច្ចុប្បន្នឃើញគាត់បានត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីឃើញគាត់ , Live តាម facebook នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ចង់បញ្ជាក់ជូនថា, ខ្លួនគាត់គ្មានបញ្ហាអ្វីឡើយ។ប្រភពខ្លះបានបង្ហើបថា លោកស្រី ជិន អូន ជាប់បណ្តឹងព្រហ្មទណ្ឌជាច្រើននៅខេត្តកំពង់ធំ ហើយតុលាការកំពុងដំណើរការនីតិវិធី។
ពាក់ព័ន្ធទៅនឹងករណីខាងលើ អង្គភាព”នគរដ្រេហ្គននិងកាសែតនគរវត្ត” មិនអាចធ្វើការទាក់ទងសុំការបំភ្លឺបានទេពីលោកស្រី ជិន អូន នៅព្រឹកថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២១ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល ដូច្នេះពុំដឹងថាគាត់ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃនាំខ្លួនទៅសាកសួរហើយឲ្យត្រឡប់មកវិញ ដោយមានមូលហេតុអ្វីពិតប្រាកដនោះឡើយ៕
ដោយ៖ សុខ ខេមរា