ខេត្តតាកែវ៖ អាជ្ញាធរខេត្តតាកែវ សម្រេចបិទប្រការ១..ត្រូវបានបញ្ចប់ការបិទខ្ទប់ និងបើកឡើងវិញនូវផ្នែកខ្លះនៃភូមិសាស្ត្រ ភូមិទួលសាំងក ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ចាប់ពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២១ នេះតទៅ។
ប្រការ២..អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រ បិទខ្ទប់ ស្ថិតក្នុងភូមិទួលសាំងក ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមអនុសាសន៍ដ៏ ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ”៣កុំ ៣ការពាររួមមានការពាក់ម៉ាស ការរក្សាគម្លាតសុវត្ថិភាពបុគ្គល ព្រមទាំងប្រកាន់ខ្ជាប់នូវ ការធ្វើអនាម័យដើម្បីសម្លាប់ មេរោគ ការវាស់កម្ដៅ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងសេចក្ដីណែនាំរបស់ក្រសួង សុខាភិបាល។
ប្រការ៣..សេចក្តីសម្រេចទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយទៅនឹងសេចក្តីសម្រេចរនេះ ត្រូវទុកជានិរាករណ៍។ប្រការ៤..លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងតាកែវ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងលោកអភិបាល នៃគណៈអភិបាលស្រុកអង្គរបូរី ត្រូវទទួលបន្ទុកអនុវត្តតាមខ្លឹមសារ នៃសេចក្ដីសម្រេចនេះប្រកបទៅដោយស្មារតីទទួល ខុសត្រូវខ្ពស់បំផុតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕
ដោយ៖ សិលា