ព័ត៌មានទាន់ហេតុការណ៍៖

អ្នករស់នៅរាជធានីភ្នំពេញ សូមប្រុងប្រយ័ត្ន​, សូមកុំធ្វេសប្រហែស ​និងជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, បងប្អូនប្រជាពលរដ្ឋ រាជធានីភ្នំពេញ ដែលរស់នៅក្នុង សង្កាត់/ខណ្ឌ ខាងក្រោមនេះ សូមប្រុងប្រយ័ត្ន​, សូមកុំធ្វេសប្រហែស ​និងសូម​ពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃឲ្យបានខ្ជាប់ខ្ជួន ១០០%។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបន្តថា,

🔴🔴🔴 ខណ្ឌ ពោធិ៍សែនជ័យ (ចោមចៅ១, ចោមចៅ៣, ចោមចៅ២, កាកាប១)
🔴🔴 ខណ្ឌ មានជ័យ (ស្ទឹងមានជ័យ៣, ចាក់អង្រែលើ,​ ចាក់អង្រែក្រោម, ស្ទឹងមានជ័យ១)
🔴🔴 ខណ្ឌ ដង្កោ (ពងទឹក, ដង្កោ, ព្រែកកំពឹស, ស្ពានថ្ម)
🔴🔴 ខណ្ឌ កំបូល (កំបូល, កន្ទោក, ស្នោរ)
🔴🔴 ខណ្ឌ សែនសុខ (គោកឃ្លាង, ឃ្មួញ, អូរបែកក្អម)
🔴🔴 ខណ្ឌ ឫស្សីកែវ (គីឡូម៉ែត្រលេខ៦, ច្រាំងចំរេះ១, ទួលសង្កែ១, ឫស្សីកែវ, ស្វាយប៉ាក)
🔴 ខណ្ឌ ៧មករា (មនោរម្យ, មិត្ដភាព, អូរឫស្សី២, វាលវង់, អូរឫស្សី១)
🔴 ខណ្ឌ ទួលគោក (បឹងកក់២, ផ្សារដេប៉ូ៣)
🔴 ខណ្ឌ ច្បារអំពៅ (និរោធ, ក្បាលកោះ, ព្រែកប្រា)
🔴 ខណ្ឌ ចំការមន (ទួលទំពូង២, ផ្សារដើមថ្កូវ, ទន្លេបាសាក់)
🔴 ខណ្ឌ ដូនពេញ (ស្រះចក, ជ័យជំនះ, ផ្សារថ្មី៣)
🔴 ខណ្ឌ បឹងកេងកង (ទំនប់ទឹក, បឹងកេងកង៣)

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩  សូមបងប្អូន យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិន​បើ ​មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ៕

ដោយ៖ សិលា


ចែករំលែក៖