ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នារបួសធ្ងន់ស្រាល២នាក់នៅស្រុកកំពង់រោទិ៍

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស២នាក់រងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុក​បញ្រ្ចាស​ទិស​គ្នា​យ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង០៥នាទីព្រឹកថ្ងៃទី ២៥ខែមិថុនាឆ្នាំ២០២១ នៅលើផ្លូវជាតិ លេខ ៣១៦ ចំណុច ភូមិ​ ព្រៃស្ទៀង ឃុំ ស្វាយតាយាន ស្រុកកំពង់រោទិ៍។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាអ្នកបើកម៉ូតូបង្កហេតុមានឈ្មោះ វី វណ្ណា អាយុ ១៨ ឆ្នាំមានទីលំនៅភូមិ ព្រៃសង្កែ ឃុំខ្សែត្រ ស្រុក កំពង់រោទិ៍ជិះម៉ូតូម៉ាក ហុងដាC១២៥ ស៊េរី ឆ្នាំ ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១D. ៣៤០៥ ខូចខាតយ៉ាងដំណំ។

ចំណែកភាគីម្ខាងទៀតមានឈ្មោះជឿ ធីឡៃ  អាយុ​ ២០ ឆ្នាំ  មានទីលំនៅភូមិ បុស្ស ឃុំស្វាយតាយានស្រុកកំពង់រោទ៍ខេត្តស្វាយរៀង។

តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាC១២៥ ស៊េរី ឆ្នាំ ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១D. ៣៤០៥នៅលើផ្លូវជាតិ លេខ ៣១៦ក្នុងទិសដៅពីត្បូងទៅខាងជើងមិនប្រកាន់ស្តាំស្រាប់តែបុកជាមួយម៉ូតូម៉ាកហុងដាC១២៥ ស៊េរីឆ្នាំ ២០២០ ពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង ១J.៥៣០១ ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹក។

ក្រោយកើតហេតុសមត្ថកិច្ចបានមកអន្តរាគមន៍ដឹកភាគីទាំងសងខាងមកកាន់មន្ទីរពេទ្យដើម្បីព្យាបាលនិងវាស់វែងអូសយកវត្តុតាងម៉ូតូទាំងពីរ គ្រឿងមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលដើម្បីដោះស្រាយតាមច្បាប់ ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖