ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នេះលោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រី ហេង គីមជី បាននាំយកម្ហូបអាហារចម្រុះនិងសម្ភារៈការពារជំងឺកូវីដ១៩ ទៅឧបត្ថម្ភដល់កម្លាំងក្រុមគ្រូពេទ្យកងទព័ជើងទឹក ដែលកំពុងចុះយុទ្ធនាការជួយចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នៅក្នុងខេត្តព្រះសីហនុ ដែលតាមការគ្រោងទុកក្រុមគ្រូពេទ្យនឹងប្រើរយៈពេល៤៥ថ្ងៃ ដើម្បីចាក់ជូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្នាទាំងដូសទី១និងដូសទី២។
អញ្ជើញទទួលជំនួយនេះ តំណាងដោយលោក ឧត្តមនាវីឯកអ៊ុក សីហា មេបញ្ជាការរងកងទព័ជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ ក្នុងនាម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទព័ជើងទឹក ហើយពិធីប្រគល់ទទួលធ្វើឡើងនៅបញ្ជាការដ្ឋានកងទព័ជើងទឹកមូលដ្ឋានសមុទ្រ។ ម្ហូបអាហារនិងសម្ភារៈត្រូវបានបែងចែកជូនក្រុមគ្រូពេទ្យកងទព័ជើងទឹកទាំង៣ផ្នែក ដែលកំពុងចូលរួមក្នុងប្រតិបត្តិការនេះ ដោយក្នុងមួយផ្នែកទទួលបាន៖
1- សាច់ក្រក 500គីឡូ សរុប 1.500គីឡូ
2- ត្រីងៀត 500គីឡូ សរុប 1.500គីឡូ
3- មីកំប៉ុង 20កេស សរុប 60 កេស
4- អង្ករ 1តោន សរុប 3តោន
5- ត្រីខ 20កេសធំ សរុប 60កេសធំ
6- បន្លែ 5.000គីឡូ សរុប 15.000គីឡូ
7- ទឹកក្រូច 10កេស សរុប 30កេស
8- បាកាស 10កេស សរុប 30កេស
9- ខារ៉ាបាវ 10កេស សរុប 30កេស
10- ទឹកសុទ្ធ 50កេស សរុប 150កេស
11- ម៉ាស់ 2កេសធំ សរុប 6កេសធំ
12- ទឹកអាល់កុល 20កាន សរុប 60កាន
13- ស្រោមដៃ 2កេសធំ សរុប 6កេសធំ
14- របាំងមុខ 200ឈុត សរុប 600ឈុត
15- ដបសំរាប់បាញ់អាល់កុល 10ដប សរុប 30ដប៕
ដោយ៖ សិលា