ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តកោះកុង ប្រកាសពីករណីស្លាប់បុរសជនជាតិខ្មែរម្នាក់អាយុ៧០ឆ្នាំ និងស្ត្រីជនជាតិខ្មែរម្នាក់អាយុ៦០ឆ្នាំ ដោយសារជំងឺកូវីដ-១៩ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១

ចែករំលែក៖

ខេត្តកោះកុង៖ រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនដំណឹងដល់សាធារណជន ទាំងអស់មេត្តាជ្រាបថា៖ យោងតាម របាយការណ៍ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជាក់ថាមានករណីស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ០២នាក់ ដូចខាងក្រោម៖

១. មន្ទីរពេទ្យបង្អែកស្រែអំបិល បានអោយដឹងថាបុរសជនជាតិខ្មែរ ឈ្មោះ សាត លីអយ អាយុ ៧១ឆ្នាំ រស់នៅ ភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកស្រែអំបិល នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១១:០០ នាទី មានលទ្ធផលវិភាគវិជ្ជមានកូវីដ-១៩ ជាមួយ ស្ថានភាពហត់ដង្ហក់ខ្លាំង។ ដោយការវិវត្តរបស់ជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរឡើងៗ និងមានអាការៈ ហត់ដង្ហក់ខ្លាំង ដែលតម្រូវអោយក្រុមគ្រូពេទ្យជួយសង្គ្រោះតាមបច្ចេកទេស យ៉ាងយកចិត្តទុកដាក់រួមទាំងការ ប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៧:១៥ នាទី ។

២. មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានអោយដឹងថាស្ត្រីជនជាតិខ្មែរ ឈ្មោះ សុខ ឃាន់ អាយុ ៦០ឆ្នាំ រស់នៅ ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែក កោះកុង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១១:០០ នាទី មានលទ្ធផលវិភាគវិជ្ជមានកូវីដ-១៩ ជាមួយស្ថានភាពហត់ដង្ហក់ខ្លាំង។ ដោយការវិវត្តរបស់ជំងឺកាន់តែធ្ងន់ធ្ងឡើងៗ និងមានអាការៈហត់ដង្ហក់ ខ្លាំង ដែលតម្រូវអោយក្រុមគ្រូពេទ្យជួយសង្គ្រោះតាមបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ រួមទាំងការប្រើ ម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១២:៥០ នាទី ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ អ្នកជំងឺ ទាំងពីរនាក់ខាងលើ បានបាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើម ស្រួចស្រាវធ្ងន់ធ្ងរ ដែលបណ្តាលមកពីវីរុសកូវីដ-១៩ ។

រដ្ឋបាលខេត្តកោះកុង សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមកំជាទីបំផុតជាមួយក្រុមគ្រួសារសព ៕

ដោយ៖ សិលា


ចែករំលែក៖