ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំប្រកាសផ្សព្វផ្សាយជាផ្លូវការវីដេអូ ស្តីពីការបង្រៀនពីចម្ងាយ និងការដាក់ឲ្យប្រើប្រាស់ កម្មវិធីសមមូលមធ្យមសិក្សាអប់រំក្រៅប្រព័ន្ធ

ចែករំលែក៖

ភ្នំពេញ ៖ ប្រភពពី ក្រសួងអប់រំយុវជន និង កីឡា បានបញ្ជាក់អោយដឹងថា, លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ក្នុងអង្គពិធីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១ថា ដោយសារការរីករាលដាលជំងឺកូវីដ-១៩ មិនថានៅប្រទេសយើងទេ តែវាជាបញ្ហាសកល ដូចនេះការរៀនតាមប្រព័ន្ធអនឡាញជាកែប្រែឥរិយាបទថ្មីមួយ ក្នុងការរៀនប្រើប្រាស់បច្ចេកវិទ្យា ជាមួយគ្នានេះដែរអ្នកសិក្សាក៏ត្រូវតែមានកាប្តេជ្ញាចិត្តសម្រាប់ការរៀនសូត្រពេញមួយជីវិតសម្រាប់មន្រ្តីអប់រំ មិនថាតែការអប់រំក្រៅប្រព័ន្ធនោះទេ។ លោករដ្ឋមន្រ្តីក៏បានជំរុញឲ្យរៀបចំមជ្ឈមណ្ឌលសិក្សា ពេញមួយជីវិត Virtual Version ដែលអាចឲ្យសិស្សក្រៅសាលា និងក្នុងសាលាអាចសិក្សាបាន និងបន្ថែមមុខវិជ្ជាមួយចំនួនទាក់ទង និងបំណិនអាជីពរៀនដោយខ្លួនឯងលើបណ្តាញ។

ពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការវីដេអូ ស្តីពីការបង្រៀនពីចម្ងាយ និងការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការសិក្សាសម្រាប់កម្មវិធីសមមូលមធ្យមសិក្សាបឋមភូមិអប់រំក្រៅប្រព័ន្ធ តាមប្រព័ន្ធអនឡាញ ដោយមានការគាំទ្រទាំងថវិកា និងបច្ចេកទេសពីអង្គការ GNI និងអង្គការ UNESCO ក្រសួងអប់រំ យុវជន និងកីឡា ដែលមាននាយកដ្ឋានអប់រំក្រៅប្រព័ន្ធ និងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ជាសេនាធិការ បានសហការគ្នារៀបចំការបង្រៀនកម្មវិធីសមមូលមធ្យមសិក្សាបឋមភូមិអប់រំក្រៅប្រព័ន្ធពីចម្ងាយ។ នាយកដ្ឋានអប់រំក្រៅប្រព័ន្ធបានបង្ហាញ វឌ្ឍនភាពស្តីពីការផលិតវីដេអូ ការបង្រៀនពីចម្ងាយ សម្រាប់កម្មវិធីសមមូលមធ្យមសិក្សាបឋមភូមិអប់រំក្រៅប្រព័ន្ធ ជាមួយគ្នាដែរ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន។ បានបង្ហាញវីដេអូស្តីពីប្រព័ន្ធគ្រប់គ្រងការសិក្សាសម្រាប់ កម្មវិធីសមមូលមធ្យមសិក្សា បឋមភូមិអប់រំក្រៅប្រព័ន្ធ៕

ដោយ៖ សិលា


ចែករំលែក៖