ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យបានចុះយកសំណាកបងប្អូនប្រជាពលរដ្ឋនិងអាជីវករផ្សារលើធំថ្មីបន្ទាប់ពីរដ្ឋបាលខេត្តបានបិទផ្សារលើធំថ្មីជាបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តសៀមរាប៖ បើយោងតាមប្រភពពី: រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់អោយដឹងថា, បន្ទាប់ពីរដ្ឋបាលខេត្តសៀមរាបសម្រេចបិទផ្សារលើធំថ្មី ជាបណ្ដោះអាសន្ន កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ដោយសាររកឃើញអ្នកវិជ្ជមានកូវីដ-១៩ ជាច្រើននាក់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ជាមួយនឹងការឆ្លងកូវីដ-១៩នៅផ្សារលើធំថ្មីនេះ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកពីបងប្អូនប្រជាពលរដ្ឋនិងអាជីវករនៅផ្សារលើធំថ្មីតាមរយៈតេស្តសំណាក(តេស្តរហ័ស)រួចមក ក្រុមគ្រូពេទ្យបានបង្ហាញថាមានបងប្អូនចំនួន ១១នាក់ ស្រី ៨នាក់មានវិជ្ជមាកូវីដ-១៩។

លោកប្រធានមន្ទីរសុខាភិបាលបានបញ្ជាក់ថា, អ្នកវិជ្ជមានកូវីដ-១៩ មានខ្លះជាអ្នកលក់ចាប់ហួយ អ្នកដើរទារលុយផាស៊ី អ្នកមើលថែបន្ទប់ទឹកក្នុងផ្សារ និង ជាអ្នកដេរស្បែងជើងនៅខាងមុខផ្សារនេះផងដែរ ហើយលោក បានបញ្ជាក់ទៀតថា ផ្សារនេះអាចមានអ្នកពាក់ព័ន្ធប្រមាណជាង៤០០នាក់ឯណោះ។ ដោយឡែកចំពោះករណីអ្នកមានវិជ្ជជម្ងឺកូវីដ-១៩នេះ បានដើរឆ្លងកាត់ទីតាំងជាច្រើនទៀត ព្រោះពួកគាត់ជាអ្នកសំអាតអនាម័យផង ដើរទារផាស៊ីផង ហើយអាជ្ញាធរខេត្តបានកំពុងតាមដានគ្រប់ទីតាំងដែលគាត់មានការពាក់ព័ន្ធ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ឬធ្លាប់ចូលទីតាំងខាងលើ ឬ ធ្លាប់បានចេញ-ចូលផ្សារលើធំថ្មី ត្រូវនាំគ្នាធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និង ប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

រដ្ឋបាលខេត្តក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការការគ្នាដើម្បីកាត់ផ្តាច់ជំងឺកូវីដ-១៩ នៃព្រឹត្តការណ៍ ២០ កុម្ភៈ នេះដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ពិសេសចូលរួមអនុវត្ត ៣ការពារ និង ៣កុំ ឱ្យបានខ្ជាប់ខ្ជួន៕

ដោយ៖ សិលា


ចែករំលែក៖