ព័ត៌មានទាន់ហេតុការណ៍៖

នាយសេនាធិការរងកងទ័ពជើងគោកប្រគល់ថវិការមិត្តជួយមិត្ត កងទ័ពជើងគោក ជូនគ្រួសារសពយោធិនទទួលមរណភាព

ចែករំលែក៖

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា នាយសេនាធិការរងនាយការិយាល័យទី៥ និងជាអនុប្រធានអចិន្ត្រៃយ៍រៀបចំបុណ្យសពកងទ័ពជើងគោក បានប្រគល់ថវិការមិត្តជួយមិត្តកងទ័ពជើងគោក ជូនគ្រួសារសពយោធិនទទួលមរណភាពចំនួន ០៣គ្រួសារសព ចំណុះការិយាល័យទី២ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ដោយក្នុង ០១គ្រួសារសពទទួលបានថវិកាចំនួន ១៦លានរៀល។ ពិធីប្រគល់ទទួលបានធ្វើឡើងនៅការិយាល័យទី៥ កងទ័ពជើងគោក នាព្រឹកថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២១។

នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា បានពាំនាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពជើងគោក ជូនចំពោះក្រុមគ្រួសារនៃសពដោយបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយជាទីបំផុតក្នុងការបាត់បង់នូវនាយទាហានក្នុងការិយាល័យទី២ បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលកន្លងមកបានបំពេញភារកិច្ច ជូនជាតិមាតុភូមិ និងប្រជាជនគ្មានគិតពីការនឿយហត់

ឧត្តមសេនីយ៏ទោ ម៉ៅ ផល្លា ក៏បានឧទ្ទិសបួងសួងដល់ព្រលឹងវិញ្ញាណក្ខន្ធសព វរសេនីយ៍ទោ នីសេង នាយរងមណ្ឌលស៊ើបការទី២ សព វរសេនីយ៍ទោផ្លុង វីរះ នាយរងផ្នែកស្រាវជ្រាវ និងសពវរសេនីយ៍ត្រី សៀក ប៊ុនថូ ជំនួយការលេខាធិការដ្ឋាន សូមទៅកាន់ឋានសុគតិភព និងឋានបរម្យសុខកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ សិលា


ចែករំលែក៖