ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរសម្រាកព្យាបាល​ រោគកុមារ ម៉ាក់ស៊ីឃែរ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៤៩, ផ្លូវលេខ ៣៦៨, សង្កាត់បឹងកេងកង៣,មានអ្នកជំងឺ កូវីដ-១៩ បានយកចៅ (វិជ្ជមាន) ​រួមដំណើរជាមួយកូន (វិជ្ជមាន) ទៅកាន់ទីតាងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថាមន្ទីរសម្រាកព្យាបាល​ រោគកុមារ ម៉ាក់ស៊ីឃែរ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៤៩ផ្លូវលេខ ៣៦៨សង្កាត់បឹងកេងកង៣,មានអ្នកជំងឺ កូវីដ១៩  បានយកចៅ (វិជ្ជមាន) ​រួមដំណើរជាមួយកូន (វិជ្ជមាន) ទៅកាន់ទីតាងខាងលើនេះ។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ​មន្ទីរសម្រាកព្យាបាល​ រោគកុមារ ម៉ាក់ស៊ីឃែរ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៤៩, ផ្លូវលេខ ៣៦៨, សង្កាត់បឹងកេងកង៣, ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី ២១ ខែមិថុនា​ ឆ្នាំ២០២១។

មូលហេតុ៖ មានអ្នកជំងឺ កូវីដ១៩ (#COVID-19) បានយកចៅ (វិជ្ជមាន) ​រួមដំណើរជាមួយកូន (វិជ្ជមាន) ទៅកាន់ទីតាងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕

ដោយ៖ សិលា


ចែករំលែក៖