ភ្នំពេញ៖ សិល្បករប្រុសស្រីជាច្រើនដែលធ្លាប់បានស្គាល់ តារាសម្តែង ឈឹម អារិយ៉ា និងស្វាមី បានបញ្ចេញសារសោកសៅ និងរំលែកទុក្ខផ្ញើទៅកាន់តារាសម្តែង អ្នកនាង ឈឹម អារិយ៉ា ក្រោយពីគេទទួលបានដំណឹងថា ស្វាមីរបស់នាងទទួលមរណភាពព្រោះតែជំងឺកូវីដ១៩។
តារាសម្តែង ព្រីន ស៊ីនី បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកលោកថា បងប្រុសគេងរហូតហើយទៅចោលប្អូនមែនទេ? បងឯងសាកងើបហើយហៅប្អូនទៅផឹកទៀតមើល លើកនេះប្អូនផឹកហើយមិនរត់ចោលបងឯងទេ! បងឯងនេះចិត្តល្អណាស់ តែពេលនេះបែរជាចិត្តដាច់ទៅវិញ! ធ្លាប់តែក្រៀកកប្អូនហើយដើរអួតប្រាប់គេថា នេះប្អូនធម៌ខ្ញុំ វាតារាសម្តែង កូនឯកឧត្តម សួនរ៉ានី និងជាពួកម៉ាក់ប្រពន្ធខ្ញុំ! ចុះពេលនេះបានណាគេក្រៀកខ្ញុំ ប្រដៅខ្ញុំទៀតទៅ? ខ្ញុំអួលដើមកណាស់បង សូមឲ្យបងទៅរកកន្លែងស្ងប់ចុះ។
គេនៅមិនទាន់អាច ស្វែងរកការបញ្ជាក់ពីតារាសម្តែងរូបនេះបាននៅឡើយទេ ប៉ុន្តែតាមដំណឺងដែលទទួលបានពីក្រុមអ្នកសិល្បៈលើកឡើងថា ស្វាមីនាងមានវិជ្ជមានជំងឺកូវីដ១៩ មិនបានមួយសប្តាហ៍ផងក៏លាចាកលោកទាំងវ័យក្មេង។ កាន់តែធ្វើឲ្យគេសង្វេកគឺម្តាយក្មេងរបស់នាងក៏ត្រូវបានគេទម្លាយថាទើបនឹងទទួលមរណភាពថ្មីៗនេះផងដែរ ដែលនឹងធ្វើឲ្យនាងតក់ស្លុត។ មានសិល្បករមួយចំនួនដែលគេដឹងថាបានរាប់អានជាមួយស្វាមីអ្នកនាង ឈឹម អារិយ៉ា ក៏បានថ្លែងសារក្រៀមក្រំ និងសម្តែងអារម្មណ៍មិនគួរឲ្យជឿសម្រាប់ដំណឹងដ៏ក្រៀមក្រមមួយនេះ។ កន្លងទៅអ្នកនាង អារិយ៉ា ក៏ធ្លាប់បានទម្លាយអំពីអត្តចរិកល្អរួសរាយរាក់រាក់របស់ស្វាមីនាង ឈ្មោះ រស់ ឧស្សាហ៍ដែលតែងរាប់អានអ្នកសិល្បៈជាមិត្តភ័ក្កិ និងមិនបានហាមឃាត់នាងក្នុងការប្រឡូកវិស័យសិល្បៈនោះដែរ។
គូរបញ្ជាក់ថាតារាសម្តែងស្រីវួ២៥ឆ្នាំ អ្នកនាង ឈឹម អារិយ៉ា បានរៀបការជាមួយលោករស់ ឧសហ្សាហ៍ អាយុ៤១ឆ្នាំដែលជាពោះម៉ាយកូន២ កាលពីថ្ងៃទី៤ខែឧសភាឆ្នាំ២០១៩ ។ ក្រោយរៀបមង្គលការរួចនាងបានបន្តការងារសិល្បៈខ្លះ បើកមុខជំនួញលក់ផលិតផលគ្រឿងសម្អាងនិងបើកហាងបញ្ចាំនោះ៕
ដោយ៖ វឌ្ឍនា