ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនសាធារណជនក្នុងខេត្តកំពង់ឆ្នាំង ឱ្យបានជ្រាបថា៖ ករណីឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” ខេត្តកំពង់ឆ្នាំងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១០នាក់បន្ថែម ស្រី ៦នាក់ ដែលជានិស្សិត, អាជីវករ, សិស្ស, ទារក, និងកម្មកររោងចក្រ មានរាយនាមដូចខាងក្រោម៖
អ្នកវិជ្ជមានកូវីដ-១៩ ខាងលើ បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច និងមណ្ឌលព្យាបាលវិទ្យាល័យតេជោ ហ៊ុន សែន ទឹកហូត។
រដ្ឋបាលខេត្ត នៅតែបន្តអំពាវនាវដ៏ទទូចដល់អាជ្ញាធរមូលដ្ឋាន ដែលមានកម្មករ កម្មការិនីស្នាក់នៅទាំងអស់ យកចិត្តទុកដាក់គ្រប់គ្រងក្រុមគ្រួសារអ្នកទាំងនោះ ឱ្យធ្វើចត្តាឡីស័កនៅតាមលំនៅដ្ឋាន ទីសំណាក់រៀងៗខ្លួន ឱ្យបាន ត្រឹមត្រូវតាមវិធានការសុខាភិបាល បន្តតាមដានសុខភាពរបស់បងប្អូន និងជួយដោះស្រាយការលំបាកនានាក្នុងគ្រួសារ នីមួយៗ តាមជាក់ស្ដែង។អាស្រ័យដូចបានជម្រាបជូនខាងលើ រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋធ្លាប់ប្រាស្រ័យ ទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ ខាងលើ ក្នុងរយៈពេល ១៤ថ្ងៃមុនសូមមកពិនិត្យយកសំណាកជា បន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច ឬមណ្ឌលសុខភាពដែលនៅជិតបំផុតដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សូមសាធារណជន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារនិង៣កុំ ដើម្បីខ្លួនយើង គ្រួសារនិងសង្គមជាតិយើង។
បញ្ជាក់ ៖
-សរុបអ្នកវិជ្ជមានកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” ចំនួន ៥០៦នាក់ ស្រី ៣៧៩នាក់ ជាសះស្បើយថ្មី (គ្មាន) សរុបចំនួន ៣៤៥នាក់ ស្រី ២៦២នាក់
-ស្លាប់ថ្មី ០១នាក់ស្រី សរុបចំនួន ០៨នាក់ ស្រី ០៥នាក់
-កំពុងសម្រាកព្យាបាលចំនួន ១៥៣នាក់ ស្រី ១១២នាក់៕
ដោយ៖ សិលា