នៅថ្ងៃទី២៥ ខែមិថុនា ប្រធានាធិបតីថ្មីប្រទេសម៉ុងហ្គោលី លោក Ukhnaa Khurelsukh បានស្បថចូលកាន់តំណែងប្រធានាធិបតី នៅក្នុងរដ្ឋសភា ។
លោក Ukhnaa Khurelsukh អតីតប្រធានគណបក្សប្រជាជនម៉ុងហ្គោលីកាន់អំណាច បាននាំមុខលើបេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ លោក Sodnomzundui Erdene និងអតីតតំណាងរាស្ត្រ Dangaasuren Enkhbat ក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី៩ ខែមិថុនា ។
តាមរដ្ឋធម្មនុញ្ញដែលបានកែទម្រង់ថ្មី អ្នកនយោបាយវ័យ៥៣ឆ្នាំនឹងឡើងជំនួសតំណែងប្រធានាធិបតី Khaltmaa Baltulga ក្នុងអាណត្តិមានរយៈពេលដល់ទៅ៦ឆ្នាំ មិនមែន៤ឆ្នាំដូចកាលពីមុនឡើយ។
ក្នុងថ្ងៃជាមួយគ្នានេះដែរ គណបក្សប្រជាជនម៉ុងហ្គោលី បានសម្រេចជ្រើសរើសនាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺលោក Luvsannamsrai Qyun Erdene ធ្វើជាប្រធានគណបក្សថ្មី៕
ដោយ៖ ធីរីណា
ប្រធានាធិបតីជាប់ឆ្នោតម៉ុងហ្គោលីលោក Ukhnaa Khurelsukh បានស្បថចូលកាន់តំណែងតំណាងរាស្ត្រនៅថ្ងៃទី ២៥ ខែមិថុនា។( រូបភាព៖baophapluat)