ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌូនេស៊ី៖ ក្រុមឧទ្ទាមចាប់ខ្លួនមនុស្ស៤នាក់ធ្វើជាចំណាប់ខ្មាំងហើយសម្លាប់ពលករ៤នាក់

ចែករំលែក៖

អ្នកនាំពាក្យកម្លាំងប៉ូលិស Papua លោក Ahmad Musthofa Kamal បានប្រកាសឱ្យដឹងថា ក្រុមឧទ្ទាមប្រមាណ៣០នាក់បានបើកការបាញ់ប្រហារទៅលើកម្មករសំណង់នៅការដ្ឋានក្នុងទីក្រុង Yahukimo ប្រទេសឥណ្ឌូនេស៊ី ។
មន្ត្រីឥណ្ឌូនេស៊ីនៅថ្ងៃទី២៥ខែមិថុនា បានផ្សាយថា ក្រុមឧទ្ទាមនៅខេត្តPapua ខាងកើត បានចាប់ខ្លួន មនុស្ស៤នាក់ធ្វើជាចំណាប់ខ្មាំង ក្រោយវាយប្រហារទៅលើការដ្ឋានសំណង់មួយកន្លែងបណ្តាលឲ្យកម្មករសំណង់៤នាក់ស្លាប់។
អ្នកនាំពាក្យកម្លាំងប៉ូលិស Papua លោក Ahmad Musthofa Kamal បានឱ្យដឹងទៀតថាការវាយប្រហារខាងលើកើតឡើងនៅថ្ងៃទី២៤ខែមិថុនា។ នៅពេលនេះក្រុមជំនាញកំពុងស្វែងរកចំណាប់ខ្មាំងដែលក្រុមខ្មាន់កាំភ្លើងនាំយកទៅ ។ គេមិនទាន់ដឹងថាចំណាប់ខ្មាំងទាំងនោះជាកម្មករឬជាអ្នកណាផ្សេងនោះឡើយ។
កន្លងមក ក្រុមឧទ្ទាម Papua បានវាយប្រហារដុតបំផ្លាញផ្ទះសម្បែង សាលារៀន និងសម្លាប់ពលរដ្ឋជាច្រើន។ មិនតែប៉ុណ្ណោះក្រុមឧទ្ទាមក៏បានវាយប្រហារទៅលើកម្លាំងប៉ូលិសទាហានផងដែរ ។
ក្រោយការវាយប្រហារគ្នាជាមួយកម្លាំងទាហានរដ្ឋាភិបាល និងក្រុមឧទ្ទាមនៅ Papua កាលពីចុងខែមេសា បណ្តាលឲ្យមេទ័ពម្នាក់ស្លាប់ ហើយរដ្ឋាភិបាលក៏បានសម្រេចដាក់ក្រុមឧទ្ទាមនៅខេត្តPapua ជាក្រុមភេរវកម្មដែលត្រូវកម្ចាត់៕

ដោយ៖ធីរីណា(រូបភាព៖AFP/TTXVN)


ចែករំលែក៖