ព័ត៌មានទាន់ហេតុការណ៍៖

សណ្ឋាគារ កាអេនសា (CA & SA Hotel) ដែលមានទីតាំងស្ថិតនៅទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ មានអ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ សណ្ឋាគារ កាអេនសា (CA & SA Hotel) ដែលមានទីតាំងស្ថិតនៅទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ មានអ្នកជំងឺកូវីដ-១៩  គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។
បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19 នៅថ្ងៃទី 26 ខែមិថុនាឆ្នាំ 2021។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19 សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនង​ជាមួយបុគ្គលិកធ្វើការនៅ
សណ្ឋាគារ កាអេនសា (CA & SA Hotel) ដែលមានទីតាំងស្ថិតនៅទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
រាជធានីភ្នំពេញ  ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១។

មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

ដោយ៖ សិលា


ចែករំលែក៖