ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា ហាងគុយទាវ ភ្នំពេញ ដែលមានទីតាំងជាប់របង រដ្ឋបាលព្រៃឈើ បែរទៅសាលាបឋមសិក្សាព្រះនរោត្ដម មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានទៅកាន់ទីតាំងខាងលើនេះហូបគុយទាវ ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅហូបគុយទាវ ផឹកកាហ្វេនៅ
ហាងគុយទាវ ភ្នំពេញ ដែលមានទីតាំងជាប់របង រដ្ឋបាលព្រៃឈើ បែរទៅសាលាបឋមសិក្សាព្រះនរោត្ដម ស្ថិតនៅលើផ្លូវ ១៤៤ សង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២១។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានទៅកាន់ទីតាំងខាងលើនេះហូបគុយទាវ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ៖ សិលា