ព័ត៌មានទាន់ហេតុការណ៍៖

Urban Beer សាខាបឹងកេងកង ដែលមានទីតាំងស្ថិតនៅផ្លូវ៥៧ ​សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានទៅកាន់ទីតាំងខាងលើនេះហូប​ប៊ីយ៉ែរ

ចែករំលែក៖

ភ្នំពេញ៖ Urban Beer សាខាបឹងកេងកង ដែលមានទីតាំងស្ថិតនៅផ្លូវ៥៧ ​សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង មានអ្នកជំងឺ កូវីដ-១៩ បានទៅកាន់ទីតាំងខាងលើនេះហូប​ប៊ីយ៉ែរ។

បើយោងតាមអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី 26 ខែមិថុនា ឆ្នាំ 2021។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ​ហូប​ប៊ីយ៉ែរនៅUrban Beer សាខាបឹងកេងកង ដែលមានទីតាំងស្ថិតនៅផ្លូវ៥៧ ​សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃទី ១៦ ខែមិថុនា​ ឆ្នាំ២០២១ ម៉ោង​ ២០៖០០ តទៅ។

មូលហេតុ៖ មានអ្នកជំងឺ កូវីដ-១៩ (COVID-19) បានទៅកាន់ទីតាំងខាងលើនេះហូប​ប៊ីយ៉ែរ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕

ដោយ៖ សិលា


ចែករំលែក៖