ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានប្រាប់ឲ្យដឹងថា÷ នគរបាលជំនាញរបស់លោក បានចុះស្រាវជ្រាវ ឃាត់ខ្លួនមុខសញ្ញាលួចកាត់ខ្សែភ្លើងពេលយប់កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ជាមុខសញ្ញាចាស់ទើបចេញពីពន្ធនាគារ នៅថ្ងៃកើតហេតុបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងរបស់ប្រជាពលរដ្ឋមួយករណីជាថ្មីទៀតនៅចំណុចភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។
លោក អធិការបានបន្តថា៖ ជនសង្ស័យទាំង២នាក់៖
ទី១-ឈ្មោះឃីម លីឈុន ភេទប្រុស អាយុ ២៣ឆ្នាំ ទីលំនៅមិនពិតប្រាកដ និងទី២-ឈ្មោះ ទូច វុទ្ធ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិ-សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោក បានបន្តទៀតថា÷ការឃាត់ខ្លួនខាងលើនេះកម្លាំងបង្ក្រាបដកហូតវត្តុតាងមានកាំបិត ១ ដែរជាវត្ថុតាង។
ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងរបស់ប្រជាពលរដ្ឋពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញក្រុងបាត់បានរៀបចំកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
ដោយ៖ស សារ៉េត