ខេត្តកំពង់ស្ពឺ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់ថា ខេត្ត៥ មានហានិភ័យជាងគេ រួមមាន៖ ខេត្តព្រះសីហនុ,ខេត្តកំពង់ស្ពឺ- ខេត្ត តាកែវ-ខេត្តកំពង់ចាម និងខេត្ត ស្វាយរៀង ត្រូវទទួលចាក់វ៉ាក់សាំងស៊ីណូវ៉ាក់លើប្រជាពលរដ្ឋជិត១លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋជាង ១លាននាក់។ នៅសល់ប៉ុន្មានមន្ទីរសុខាភិបាលខេត្តជាអ្នករ៉ាប់រងចាក់បន្ត ។
នាយឧត្តមសេនីយ៍ថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំង ជូនដល់មន្រ្តីរាជការព្រះសង្ឃប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី និយោជិតតាមបណ្តាគោលដៅមួយចំនួន ក្នុងភូមិសាស្រ្តស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២១ នាយឧត្តមសេ នីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះកង យោធពលខេមរភូមិន្ទ (ខ.ភ.ម) និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់ សាំងកូវីដ- ១៩ ក្រសួងការពារជាតិមានប្រសាសន៍បន្តទៀតថាៈតាមគម្រោងផែនការរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្នុងក្របខ័ណ្ឌទូទាំងប្រទេស ប្រគល់ភារកិច្ចឱ្យកងទ័ពទទួលខុស-ត្រូវ ក្នុងការធ្វើសកម្ម ភាពចាក់វ៉ាក់សាំងជូនប្រជាពល រដ្ឋ កម្មករ -កម្មការិនី និងនិយោ ជិតនិងជនបរទេស ដែលរស់និងស្នាក់នៅក្នុងភូមិ សាស្ត្រខេត្តត្រូវទទួលការចាក់វ៉ាក់ សាំងចំនួនសរុបប្រមាណ ១, ២៤០,៤១២ នាក់ ក្នុងនោះកង ទ័ពទទួល ខុសត្រូវ ចាក់ប្រមាណជា ៨៣៩, ៦៨៥នាក់ សុខាភិបាលតាមបណ្ដាខេត្ត ទទួលខុស ត្រូវចាក់ប្រមាណជា៤០០,៧២៧ នាក់។
នាយឧត្តមសេនីយ៍ អំពាវនាវប្រជាពលរដ្ឋ ដែលមកចាក់វ៉ាក់ សាំង មកតាមការកំណត់របស់អាជ្ញាធរ ចៀសវាងមកប្រជ្រៀត គ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ ចំពោះប្រជាពលរដ្ឋ ដល់វេនមកទទួលវ៉ាក់សាំង ត្រូវអញ្ជើញមកទទួលវ៉ាក់សាំងដូសទី១ ដោយយកឯកសារមកជាមួយមានដូចជាៈអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត ឬឯកសារពាក់ព័ន្ធនានា។
ការសម្រេចចិត្ត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចាត់ឱយ(ខ.ភ. ម) ចាក់វ៉ាក់សាំង ជូនកម្មករ និយោជិត និងជនបរទេសដែលមានអាយុចាប់ពី១៨ឆ្នាំឡើង។ ករណីប្រជាពលរដ្ឋនៅខេត្ត តាកែវ និងបណ្តាខេត្តទូទាំងប្រទេសចាក់វ៉ាក់សាំងគ្រប់ៗគ្នា នោះនឹងទទួលភាពស៊ាំមួយ ដើម្បីទប់ ស្កាត់នៃការឆ្លងជំងឺកូវីដ-១៩ព្រម ទាំង ធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច វិលទៅរកភាពប្រក្រតីវិញ នាពេលខាងមុខ។
ក្នុងឱកាសនោះលោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្នុងនាមប្រជាពលរដ្ឋ មន្ត្រីរាជការកង កម្លាំង ប្រដាប់អាវុធព្រះសង្ឃគ្រប់ ព្រះអង្គ សូមថ្លែងអំណរ គុណសម្តេចតេជោ ហ៊ុន សែន ដែលខិត ខំរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនិងបានដាក់ចេញវិធានការចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។
ពិសេសថ្ងៃនេះសម្តេចដឹកនាំចាត់ ចែងកងកម្លាំងចេញ ធ្វើសកម្ម ភាពដោយផ្ទាល់ គឺចាក់វ៉ាក់សាំងជូនប្រ ជាពលរដ្ឋខេត្តកំពង់ស្ពឺ ក្នុងនាមអាជ្ញាធរខេត្ត ធ្វើកិច្ចសហ ការជាមួយក្រុម ការងារចាក់វ៉ាក់ សាំង ព្រមទាំងបានដាក់ចេញនូវផែនការលម្អិត ចាត់ចែងអញ្ជើញ បងប្អូនប្រជាពលរដ្ឋឱ្យពួកគាត់មកតាមការចាត់ចែងរបស់អាជ្ញា ធរ ដើម្បីមានសណ្តាប់ធ្នាប់ អនុ វត្ត វិធាន ការណ៍ ៣-ការពារ និង៣-កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រ កម្ពុជា កាត់បន្ថយការឆ្លងជំងឺកូវីដ- ១៩ ប្រសិនបើប្រជា ពលរដ្ឋមកតាមការរៀបចំរបស់អាជ្ញាធរ វាអាចជួយពន្លឿនដល់ការចាក់វ៉ាក់សាំងកាន់តែលឿន ព្រោះបេសកកម្មរបស់(ខ. ភ.ម)មិនមែនមានតែខេត្តតាកែវមួយទេ មានរាជធានី ខេត្តទាំង ២៥ ត្រូវបន្តបេសកកម្ម ចាក់វ៉ាក់ សាំងជូនប្រជាពលរដ្ឋ ។ដូច្នេះគោលដៅនីមួយៗត្រូវខិតខំសហ ការគ្នា ដើម្បីឱ្យបេសកកម្មចាក់វ៉ាក់សាំងបានលឿន ហើយ វ៉ាក់ សាំងជ្រាបចូលក្នុងខ្លួនប្រជាពល រដ្ឋ៕
ដោយ៖ សិលា