ភ្នំពេញ៖ នៅរសៀលថ្ងៃទី 26 ខែមិថុនា ឆ្នាំ 2021 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19 បានបញ្ជាក់ឲ្យបានថា , បងប្អូនប្រជាពលរដ្ឋ រាជធានីភ្នំពេញ ដែលរស់នៅក្នុង សង្កាត់/ខណ្ឌ ខាងក្រោមនេះ សូមប្រុងប្រយ័ត្ន, សូមកុំធ្វេសប្រហែស និងសូមពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃឲ្យបានខ្ជាប់ខ្ជួន ១០០%។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19 បានបន្តថា,
🔴🔴🔴ខណ្ឌ មានជ័យ (ចាក់អង្រែលើ, ស្ទឹងមានជ័យទី២, ស្ទឹងមានជ័យទី១, បឹងទំពុនទី១)
🔴🔴🔴 ខណ្ឌ ពោធិ៍សែនជ័យ (ចោមចៅទី២, ចោមចៅទី៣, កាកាបទី១, ចោមចៅទី១)
🔴🔴 ខណ្ឌ ជ្រោយចង្វារ (ព្រែកលៀប, បាក់ខែង, ជ្រោយចង្វារ, ព្រែកតាសេក)
🔴🔴 ខណ្ឌ កំបូល (ភ្លើងឆេះរទេះ, កំបូល, កន្ទោក, , ស្នោរ)
🔴🔴 ខណ្ឌ ឫស្សីកែវ (ទួលសង្កែទី១, ស្វាយប៉ាក, ទួលសង្កែទី២, ឫស្សីកែវ)
🔴🔴 ខណ្ឌ ដង្កោ (ដង្កោ, រលួស, ព្រៃវែង, ពងទឹក)
🔴🔴 ខណ្ឌ សែនសុខ (អូរបែកក្អម, គោកឃ្លាង, ទឹកថ្លា, ភ្នំពេញថ្មី)
🔴🔴 ខណ្ឌ ច្បារអំពៅ (និរោធ, ព្រែកថ្មី, ព្រែកប្រា, វាលស្បូវ )
🔴 ខណ្ឌ ទួលគោក (បឹងកក់ទី ២, ផ្សារដើមគរ, ទឹកល្អក់ទី ២)
🔴 ខណ្ឌ បឹងកេងកង (បឹងកេងកងទី ១, ទំនប់ទឹក)
🔴 ខណ្ឌ ដូនពេញ (ជ័យជំនះ, ស្រះចក, ចតុមុខ, ផ្សារថ្មីទី ៣)
🔴 ខណ្ឌ ៧មករា (មិត្ដភាព, បឹងព្រលឹត, មនោរម្យ, វាលវង់)អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19, 🙏 សូមបងប្អូន យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ៕
ដោយ៖ សិលា