ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២១នាក់ និងមានករណីជាសះស្បើយចំនួន ២៣នាក់ នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២១

ចែករំលែក៖

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា ៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ២១នាក់ ក្នុងនោះ អ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ១៦នាក់, ជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន ០៥នាក់ និង ករណីព្យាបាលជាសះស្បើយចំនួន ២៣នាក់ ដែលមានរាយនាមដូចខាងក្រោមតាមតារាង ៖

អ្នកជំងឺកូវីដ-១៩ខាងលើ ជាអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃ ត្រូវបានចាត់បញ្ចូនមកធ្វើចត្តាឡីស័កកម្រិត១នៅស្រុក និងក្រុងបាត់ដំបង និងបានយកសំណាកទៅ វិភាគទទួលបានលទ្ធផលនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ឃើញថា៖ មានជំងឺកូវីដ-១៩ ហើយបានបញ្ជូនទៅ សំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកនានា និងមន្ទីរពេទ្យបង្អែកខេត្ត ។

ចាប់ផ្តើមពីមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ-១៩ចំនួន ៧៨៦នាក់ បានព្យាបាលជាសះស្បើយ ៤៩៧នាក់ ករណីស្លាប់ ០៦នាក់ និងកំពុងសំរាកព្យាបាលនៅតាមន្ទីរពេទ្យបង្អែក នានាក្នុងខេត្តបាត់ដំបង ២៨៣នាក់ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ សាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖