ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំតាមប្រព័ន្ធZoomស្ដីអំពីការទប់ស្កាត់ជំងឺកូវីដ-១៩​ក្នុង​ភូមិ​សាស្ត្រ​ខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖​ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃសៅរ៍ ២ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១​ បានអញ្ជើញចូលរួមកិច្ចប្រជុំ គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩របស់ខេត្ត ដើម្បីពង្រឹងការផ្សព្វផ្សាយ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ឈានទៅរកបញ្ចប់ព្រឹត្តិការណ៍ ២០កុម្ភៈ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ។ 

  កិច្ច​ប្រជុំ​នេះស្ថិតក្រោមអធិបតីភាពរបស់លោកបណ្ឌិត ជាម​ មច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ តាមរយៈប្រព័ន្ធ Zoom នៅតាមបណ្ដាអង្គភាពរៀងៗខ្លួន ។ 

  លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចូលរួម​ផ្តល់ជាមតិណែនាំថា​ សូមបងប្អូនជនរួមជាតិអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោការណ៍របស់ប្រមុខរាជរដ្ឋាភិបាលដែលបាន​ដាក់ចេញគឺ៣ការពារនិង៣កុំ ៖

៣ការពារ​  គឺពាក់ម៉ាស់ លាងដៃ. គម្លាតសុវត្ថិភាពសង្គម​ និងគម្លាតសុវត្ថិភាពបុគ្គល គឺចាប់ពី១ម៉ែត្រកន្លះឡេីងទៅឲ្យបានគ្រប់គ្នា​ នៅគ្រប់ទីកន្លែង​ និងអនុវត្តឲ្យបានគ្រប់គ្នា)​ ។

ឯ៣កុំ​ គឺកុំចូលកន្លែងបិទជិត​គ្មានខ្យល់ចេញចូល​ និងប្រេីម៉ាស៉ីនត្រជាក់ច្រេីនពេក​ រកកន្លែងមានខ្យល់ចេញចូល កុំទៅកន្លែងមានមនុស្សច្រេីនកុះករ កុំប៉ះពាល់គ្នា​ កុំចាប់ដៃគ្នា​ កុំកៀកស្មាគ្នា​ កុំចាប់ដៃគ្នាជាដេីម៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖