ព័ត៌មានទាន់ហេតុការណ៍៖

អ្នកជំងឺកូវីដ-១៩ និងមិត្តភក្តិ បានទៅលេងកម្សាន្តនៅ ខេត្តកែប ពេលល្ងាចដើរលេងតាមធ្នេរ សម្រាកនៅ Kep Private Villa មួយយប់ !

ចែករំលែក៖

ភ្នំពេញ៖ មានអ្នកជំងឺកូវីដ-១៩ និងមិត្តភក្តិ បានទៅលេងកម្សាន្តនៅ ខេត្តកែប ពេលល្ងាចដើរលេងតាមធ្នេរ សម្រាកនៅ Kep Private Villa មួយយប់ ! នេះបើយោងតាមការបញ្ជាក់អោយដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រលប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។ 

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 📣 អ្នកជំងឺ កូវីដ១៩ និងមិត្តភក្តិ បានទៅលេងកម្សាន្តនៅ ខេត្តកែប ​ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២០ ខែមិថុនា ២០២១ តាមកម្មវិធីដូចខាងក្រោម៖

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, បានបញ្ជាក់ថា,  ថ្ងៃទី១៨ មិថុនា៖ ពេលព្រឹក ចាក់ចេញពីទីក្រុងភ្នំពេញ តាមរថយន្តផ្ទាល់ខ្លួន ទៅដល់ខេត្តកែបនៅពេលថ្ងៃត្រង់។ ពេលល្ងាចដើរលេងតាមធ្នេរ។ សម្រាក់នៅ Kep Private Villa មួយយប់។

ថ្ងៃទី១៩ មិថុនា៖ ពេលព្រឹកចេញទៅ រីស៊តឈ្មោះ Veranda។ ម៉ោងប្រហែល ៩ ព្រឹក ជិះទូកលេខ ១១ និង ១៦ ទៅលេងកោះទន្សាយ។ ពេលល្ងាចដើរលេងតាមធ្នេរ រួចហើយសម្រាកនៅរីស៊តមួយយប់។

ថ្ងៃទី២០ មិថុនា៖ ចាកចេញពីខេត្តកែប មកទីក្រុងភ្នំពេញវិញ។ ពេលថ្ងៃត្រង់ចូលហូបបាយនៅ រមណីយដ្ឋាន ទំនប់ម្លិច អង្គុយក្បែរកន្លែងគិតលុយ។ មកដល់ភ្នំពេញវិញដោយសុវត្ថិភាពនៅពេលល្ងាច។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃ ប្រសិនបើអ្នកបានទៅកាន់ទីតាំងដូចបានរៀបរាប់ខាងលើនេះ៕ 

ដោយ ៖ សិលា


ចែករំលែក៖