ព័ត៌មានទាន់ហេតុការណ៍៖

ហាង​ Coffee Reborn Breakfast & Lunch ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១២B, ផ្លូវលេខ ៣០៨, សង្កាត់ទន្លេបាសាក់ មានអ្នកជំងឺ កូវីដ១៩ (COVID-19) ចំនួន ២នាក់ គឺជាបុគ្គលិក ធ្វើការខាងផ្នែកសេវាកម្ម (Service) នៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖  ហាង​ Coffee Reborn Breakfast & Lunch ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១២B, ផ្លូវលេខ ៣០៨, សង្កាត់ទន្លេបាសាក់ មានអ្នកជំងឺ កូវីដ១៩ (COVID-19) ចំនួន ២នាក់ គឺជាបុគ្គលិក ធ្វើការខាងផ្នែកសេវាកម្ម (Service) នៅទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់អោយដឹងនៅយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ។ 

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ហូបកាហ្វេ ឬហូបអាហារផ្សេងៗ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការ នៅ ហាង​ Coffee Reborn Breakfast & Lunch ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១២B, ផ្លូវលេខ ៣០៨, សង្កាត់ទន្លេបាសាក់, ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៤ ខែមិថុនា​ ឆ្នាំ២០២១ ។

​ មូលហេតុ៖ មានអ្នកជំងឺ កូវីដ-១៩ (COVID-19) ចំនួន ២នាក់ គឺជាបុគ្គលិក ធ្វើការខាងផ្នែកសេវាកម្ម (Service) នៅទីតាំងខាងលើនេះ។ 

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!   

ដោយ ៖ សិលា


ចែករំលែក៖