នៅថ្ងៃទី២៧ខែមិថុនា ពលរដ្ឋបារាំងបាននាំគ្នាទៅបោះឆ្នោតតំបន់ ជុំទីពីរ។ ការបោះឆ្នោតត្រូវបានគេចាត់ទុកថានឹងធ្វើឲ្យផ្លាស់ប្តូរតុល្យភាពអំណាចនៅក្នុងប្រទេសបារាំង មុនពេលបោះឆ្នោត ប្រធានាធិបតីនៅឆ្នាំ២០២២។
ខុសពីការបោះឆ្នោតជុំទីមួយកាលពីថ្ងៃទី២០ខែមិថុនាកន្លងមក ពលរដ្ឋបារាំងទៅបោះឆ្នោតជុំទីពីរ ច្រើនជាងជុំទីមួយ។
តាំងពីព្រឹក ពលរដ្ឋជាច្រើននៅទីក្រុងប៉ារីស បានទៅកាន់ការិយាល័យបោះឆ្នោត រង់ចាំការិយាល័យបើកទ្វារដើម្បីបានចូលបោះឆ្នោតមុនគេ។
លទ្ធផលបោះឆ្នោតជុំទីមួយ បានបង្កការខកចិត្តយ៉ាងខ្លាំងដល់គណបក្សរបស់ប្រធានាធិបតី ម៉ាក្រុង ព្រមទាំងគណបក្សប្រឆាំង ដឹកនាំដោយលោកស្រី Le Pen។
គណបក្សរបស់ប្រធានាធិបតី ម៉ាក្រុង មិនបានយកឈ្នះឡើយ នៅក្នុងតំបន់ទាំង១៣ សំខាន់ៗនៅក្នុងប្រទេសបារាំង។ ចំណែក គណបក្សរបស់លោកស្រី Le Pen ទទួលបានជ័យជម្នះតែតំបន់មួយគត់នៅភាគខាងអាគ្នេយ៍ប្រទេសបារាំង ។ ទាំងនោះគឺស្ថិតនៅក្រៅ ការព្យាករ និងការស្ទង់មតិមុនពេលបោះឆ្នោត ។
ការបោះឆ្នោតជុំទីមួយ បានបង្ហាញយ៉ាងច្បាស់ថា ការវិលត្រឡប់មកវិញកាន់តែខ្លាំងរបស់គណបក្សប្រឆាំង ដែលត្រូវគណបក្សរបស់ប្រធានាធិបតីម៉ាក្រុងយកឈ្នះក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៧ ។
ការបោះឆ្នោតឆ្នាំនេះ នៅបារាំងគឺបានពន្យារពេល តាំងពីខែមីនាឆ្នាំ ២០២១ ដោយសារតែរងផលប៉ះពាល់ដោយកូវីដ-១៩ ។
តាមគម្រោង ការបោះឆ្នោតជ្រើសរើសប្រធានាធិបីតបារំាងនឹងត្រូវធ្វើឡើងនៅរដូវក្តៅឆ្នាំ២០២២៕ដោយ៖ធីរីណា
រូបភាព៖France 24
មេដឹកនាំគណបក្សស្តាំនិយមលោកស្រី Le Pen បោះឆ្នោតនៅក្នុងការបោះឆ្នោតក្នុងតំបន់។( រូបភាព៖ AFP)