ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋកូរ៉េខាងជើងព្រួយបារម្ភក្រោយឃើញមេដឹកនាំ គីម ជុងអ៊ុនស្រកទម្ងន់ខ្លាំង

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានផ្សាយថា ពលរដ្ឋកូរ៉េខាងជើងបានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងក្រោយពីឃើញមេដឹកនាំ គីម ជុងអ៊ុន ស្រកទម្ងន់ខ្លាំង។ ចំណែកប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង ក៏បានតាមដានរាល់សកម្មភាពរបស់មេដឹកនាំគីម ជុងអ៊ុនផងដែរ។
ពលរដ្ឋកូរ៉េខាងជើងមួយរូបរស់នៅទីក្រុងព្យុងយ៉ាងបាននិយាយទៅកាន់សារព័ត៌មានជាតិកូរ៉េខាងជើងថា ក្រោយការមើលឃ្លីបវីដេអូពេលថ្មីៗនេះបង្ហាញឲ្យឃើញថា ពលរដ្ឋកូរ៉េខាងជើង ពិតជាមានការរន្ធត់ចិត្តចំពោះការស្រកទម្ងន់យ៉ាងខ្លាំង របស់មេដឹកនាំគីម ជុងអ៊ុន ។
បុរសវ័យកណ្តាលមួយរូបបានឆ្លើយតបទៅនឹងបទសម្ភាសន៍របស់បណ្តាញទូរទស្សន៍ KCTV ថា «មើលឃើញមេដឹកនាំគីម ជុងអ៊ុន ស្រកទម្ងន់ធ្វើឲ្យបេះដូងរបស់ខ្ញុំឈឺចាប់ មនុស្សជាច្រើនបានស្រក់ទឹកភ្នែកពេលមើលឃើញរូបភាពមេដឹកនាំ »។
បណ្តាញទូរទស្សន៍ KCTV មិនបានផ្តល់ព័ត៌មានណាមួយស្តីពីមូលហេតុបណ្តាលឲ្យមេដឹកនាំ គីម ជុងអ៊ុនស្រកទម្ងន់នោះឡើយ ។ នេះជាការផ្សព្វផ្សាយរបស់សារព័ត៌មានកូរ៉េខាងជើងពាក់ព័ន្ធ នឹងការស្រកទម្ងន់របស់មេដឹកនាំ គីម ជុងអ៊ុន។
មកទល់ពេលនេះ មិនមានអ្នកណាម្នាក់ដឹងពីស្ថានភាពសុខភាពរបស់មេដឹកនាំកូរ៉េខាងជើងច្បាស់លាស់នោះឡើយ ក៏ដូចជាការស្រកទម្ងន់របស់មេដឹកនាំ គីម ជុងអ៊ុន ដោយសារតែធ្លាក់ខ្លួនឈឺ ឬក៏លោកសម្រកទម្ងន់ដោយខ្លួនឯង៕ដោយ៖ ធីរីណា

រូបភាព៖KCTV


ចែករំលែក៖