ព័ត៌មានទាន់ហេតុការណ៍៖

ហាងកាហ្វេ LA. CHRONIQUE ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៣៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន មានអ្នកជំងឺ កូវីដ-១៩ (COVID-19) បានចូលទៅហូបអាហារនៅទីតាំងខាងលើនេះ !

ចែករំលែក៖

ភ្នំពេញ៖ ហាងកាហ្វេ LA. CHRONIQUE ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៣៥ សង្កាត់ទួលទំពូងទី១  ខណ្ឌចំការមន មានអ្នកជំងឺ កូវីដ-១៩ (COVID-19) បានចូលទៅហូបអាហារនៅទីតាំងខាងលើនេះ ! ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19 នៅរសៀលថ្ងៃទី 28 ខែមិថុនាឆ្នាំ 2021។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19,  សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ហូបកាហ្វេ ឬអាហារនៅ  ហាងកាហ្វេ LA. CHRONIQUE ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៣៥ សង្កាត់ទួលទំពូងទី១  ខណ្ឌចំការមន រាជធានីភ្នំពេញ  នៅថ្ងៃទី២៤ ខែមិថុនា​ ឆ្នាំ២០២១​ ចាប់ពីម៉ោង ១១៖៣០នាទី ដល់ ១៣៖០០នាទី ។

​មូលហេតុ៖ មានអ្នកជំងឺ កូវីដ-១៩ (COVID-19) បានចូលទៅហូបអាហារនៅទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19 ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19,  សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! 

ដោយ ៖ សិលា


ចែករំលែក៖