ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីស៊ុយអែតលាលែងចេញពីតំណែង

ចែករំលែក៖

ក្រោយការបរាជ័យក្នុងការបោះឆ្នោតផ្តល់ទំនុកចិត្ត នាយករដ្ឋមន្ត្រីស៊ុយអែត លោក Stefan Lofven នៅថ្ងៃទី២៨ខែមិថុនាបានប្រកាសលាលែងចេញពីតំណែង។ ចំណែកនាយករដ្ឋមន្ត្រីថ្មីនឹងត្រូវសភាបោះឆ្នោតជ្រើសរើស។
លោក Stefan Lofven បានលើកឡើងនៅក្នុងសន្និសីទកាសែតនាថ្ងៃទី២៨ខែមិថុនាថា «ខ្ញុំបានស្នើលើកលែងការដកតំណែងនាយករដ្ឋមន្ត្រី ។ ការលាលែងចេញពីតំណែងគឺជាការសម្រេចចិត្តដ៏លំបាកបំផុតដែលខ្ញុំបានឆ្លងកាត់»។
ក្រោយការបរាជ័យនៅក្នុងការបោះឆ្នោតផ្តល់ទំនុកចិត្តដែលស្នើឡើងដោយគណបក្សប្រឆាំង លោក Stefan Lofven មានជម្រើសពីរ គឺលាលែងចេញពីតំណែងនៅថ្ងៃទី២៨ខែមិថុនា ឬក៏អំពាវនាវឲ្យបោះឆ្នោតមុនពេលកំណត់ដើម្បីបន្តក្តីសង្ឃឹមរក្សាអំណាច។
នាយករដ្ឋមន្ត្រី Stefan Lofven បានសម្រេចជ្រើសរើសយកវិធានការលាលែងចេញពីតំណែង។ លោកបន្តទៀតថា «នៅសល់រយៈពេលមួយឆ្នាំទៀតទើបបោះឆ្នោតជាផ្លូវការ ហើយប្រទេសជាតិកំពុងតែប្រឈមនឹងការឆ្លងរាលដាលកូវីដ-១៩ ដូច្នេះការរៀបចំបោះឆ្នោតមុនពេលកំណត់ គឺមិនមែនជាជម្រើសដ៏ល្អឡើយសម្រាប់ប្រទេសស៊ុយអែតក្នុងដំណាក់កាលនេះ។
ជាមួយនឹងការគាំទ្រទាំងស្រុងពីក្រុមតំណាងរាស្ត្រ ប្រធានរដ្ឋសភាស៊ុយអែត លោក Andreas Norlen នឹងជ្រើសរើសបេក្ខភាពដើម្បីឲ្យសភាបោះឆ្នោតអនុម័ត។ ប្រសិនបើមិនអាចជ្រើសរើសនាយករដ្ឋមន្ត្រីបាន ស៊ុយអែតនឹងត្រូវរៀបចំបោះឆ្នោតមុនពេលកំណត់៕ដោយ៖ ធីរីណា

រូបភាព៖Reuters 


ចែករំលែក៖