ឥណ្ឌាបានបញ្ជូនកម្លាំងទាហានរហូតដល់៥ម៉ឺននាក់ទៅកាន់តំបន់ជាប់ព្រំដែនប្រទេសចិន ក្នុងពេលដែលការប្រឈមមុខតានតឹងនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរដែលមានពលរដ្ឋសរុបជិត ៣ពាន់លានមិនទាន់ថយកម្តៅនៅឡើយទេ។
សារព័ត៌មាន Bloomberg បានផ្សាយថា បើទោះបីប្រទេសទាំងពីរធ្លាប់ផ្ទុះសង្គ្រាមនឹងគ្នានៅតាមបណ្តោយជើងភ្នំហេមពាន្ត (Himalaya)កាលពីឆ្នាំ១៩៦២ក្តីក៏ប៉ុន្តែយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលទីក្រុងញូវដេលី គឺសំដៅទៅលើប្រទេសប៉ាគីស្ថាន ក្រោយទទួលបានឯករាជ្យពីប្រទេសអង់គ្លេសហើយគ្រប់គ្រងតំបន់ដែលមានវិវាទ កាស្មៀរ។ ប៉ុន្តែក្រោយការវាយប្រហារគ្នាកាលពីឆ្នាំ ២០២០ រវាងកម្លាំងទាហានឥណ្ឌានឹងចិននៅតាមបណ្តោយព្រំដែនគ្រប់គ្រងផ្លូវការ LAC បណ្តាលឲ្យទាហានឥណ្ឌា២០នាក់ស្លាប់និង ទាហានចិន៤នាក់ក៏ស្លាប់ផងដែរ។
ក្នុងពេលនោះរដ្ឋាភិបាលឥណ្ឌាបានរកវិធានការផ្សះផ្សាជាមួយចិន ដើម្បីប្រមូលកម្លាំងសម្រាប់ទប់ទល់ជាមួយចិន។
តាមសារព័ត៌មាន Bloomberg រយៈពេលប៉ុន្មានខែកន្លងមក ឥណ្ឌាបានបញ្ជូនកម្លាំងទាហាន និងក្រុមយន្តហោះចម្បាំងទៅកាន់តំបន់ ៣កន្លែងផ្សេងគ្នានៅតាមព្រំដែនជាប់ប្រទេសចិន។
ឥណ្ឌាបានបញ្ជូនទាហានប្រមាណជាង ២សែននាក់ទៅជិតព្រំដែនចិន គឺកើនឡើងដល់ទៅជាង ៤០%បើប្រៀបធៀបនិឹងឆ្នាំ២០២០។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ការណ៍ដែលឥណ្ឌាបង្កើនកម្លាំងទាហាននៅតាមព្រំដែននាពេលកន្លងមកគឺដើម្បីទប់ស្កាត់សកម្មភាពរបស់ចិន។ ប៉ុន្តែការបញ្ជូនកម្លាំងទាហាននៅពេលនេះគឺមានយុទ្ធសាស្ត្រផ្សេង ។
នៅពេលនេះគេមិនទាន់ដឹងថាចិនបានបញ្ជូនកម្លាំងទាហានប៉ុន្មានទៅកាន់ព្រំដែននោះឡើយ។ ប៉ុន្តែឥណ្ឌាបានមើលឃើញកម្លាំងទាហានចិននៅតាមព្រំដែនតាំងពីទីបេរហូតដល់ស៊ីនជាំង ដែលមានតួនាទីយាមល្បាតតាមព្រំដែនជើងភ្នំហេមពាន្ត៕
រូបភាព៖Reuters
ដោយ៖ធីរីណា(រូបភាព៖Getty)