ព័ត៌មានទាន់ហេតុការណ៍៖

លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានផ្ញើសារលិខិតអបអរសាទរដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានផ្ញើសារលិខិតអបអរសាទរដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។ 

សារអបអរសាទរមានខ្លឹមសារថា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ៧០ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា លោកតាំងនាមឱ្យគណបក្សកុម្មុយនិស្តចិន ប្រជាជនចិន និងក្នុងនាមលោកផ្ទាល់ ចូលរួមសម្តែងអំណរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះសម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជានិងប្រជាជនកម្ពុជា។

សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា, អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (CPP) -២៨/៦ /១៩៥១- ២៨​/៦​/២០២១​។

៧០ ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់នូវរឿងរ៉ាវលំបាកជាច្រើន ដែលគ្រប់ដំណាក់កាលទាំងអស់គឺតែងតែមានវត្តមាន “គណបក្សប្រជាជនកម្ពុជា” នៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋខ្មែរគ្រប់ពេលវេលា។

សន្តិភាព ស្ថិរភាព និងរាល់នូវសមិទ្ធផលដែលយើងសម្រេចបានមកដល់ពេលនេះ គឺបានមកពីការយកអាយុជីវិតធ្វើដើមទុនជាមួយនឹងពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់យុទ្ធជន យុទ្ធនារី មន្ត្រីរាជការ​ សមាជិក សមាជិកាគណបក្ស រួមទាំងបងប្អូនជនរួមជាតិរាប់លាននាក់ដែលបានចូលរួមក្នុងបុព្វហេតុជាតិមាតុភូមិ ជាមួយនឹងការគាំទ្រដ៏ស្មោះស ពីបណ្ដាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិដែលបានធ្វេីអោយកម្ពុជាមានសុខសន្តិភាពនិងរីកចម្រេីនមកទល់សព្វថ្ងៃ។ 

សូមអរគុណ​បងប្អូនជនរួមជាតិ​ និងសមាជិកសមាជិកា​ ព្រមទាំងក្មួយៗទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រនិងបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសមកទល់សព្វថ្ងៃ។  ក្រោមការដឹកនាំរបស់​គណបក្សប្រជាជនកម្ពុជា​ ប្រទេសជាតិនឹងកាន់តែរីកចម្រេីនរុងរឿង។ 

អរគុណ​សន្តិភាព

ដោយ៖ សុខ ខេមរា


ចែករំលែក៖