ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងច្រើនណាស់! រដ្ឋបាលខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ចំនួន១២៤នាក់ដែលទើបរកឃើញថ្មី និងជាសះស្បើយ៣៧នាក់ ហើយនិងមានអ្នកជំងឺកូវីដ-១៩ស្លាប់២នាក់តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២១

ចែករំលែក៖

      ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀងបានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ចំនួន១២៤នាក់ និងអ្នកជាសះស្បើយ៣៧នាក់ ហើយនិងមានអ្នកជំងឺកូវីដ-១៩ស្លាប់២នាក់តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២១ ។

   រដ្ឋបាលខេត្តស្វាយរៀងក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងត្រូវរួសរាន់ទៅយកវត្ថុវិភាគសំណាក។

   សូមជម្រាបថា គិតត្រឹមថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀង រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន២.១៩៧នាក់ស្រី១.២៦១នាក់, ជាសះស្បើយ ចំនួន១.៣២៩នាក់ ស្រី៧៦៨, កំពុងសម្រាកព្យាបាលចំនួន៨៤៤នាក់ស្រី៤៨១នាក់ និងស្លាប់ចំនួន២៣នាក់ស្រី១២នាក់។

  រដ្ឋបាលខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមតាមដានសុខភាពរបស់ខ្លួន ហើយអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន។

  ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​  ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។

  សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕

 

 

ដោយ៖ យឹម សុថាន


ចែករំលែក៖