ខេត្តកំពង់ស្ពឺ៖ ខណៈការនាំចេញនិងប្រើប្រាស់ឈើពីព្រៃធម្មជាតិ ត្រូវបានរឹតបន្តឹង «ចម្ការឈើដាំមានតួនាទីសំខាន់ទាំងការបម្រើឱ្យផ្នែកបរិស្ថាននិងសេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចមូលដ្ឋាន ហើយការវិនិយោគលើចម្ការឈើដាំត្រូវបានឃើញមានកំណើនឡើងដូចជាការដើម៉ៃសាក់ អាកា ស្សា ម៉ៃសាក់ អង្កាញ់ ប្រេងខ្យល់ជាដើម»។ នេះគឺជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិ ការក្រសួងបរិស្ថាននៅអំឡុងពេលចុះទស្សនកិច្ច កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅចម្ការម៉ៃ សាកំដែលជាការវិនិយោគរបស់ក្រុមហ៊ុន មកពីប្រទេសអ៊ីស្រាអែល ដាំទំហំ ៣៥០ ហិកតានៅក្នុងដីស ហគមន៍តំបន់ការពារធម្មជាតិភាសាលក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កន្លងទៅ។ ចម្ការ ម៉ៃសាក់នេះមានការលូតលាស់ល្អ និងគ្រោងប្រមូលផលក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត។
លោករដ្ឋលេខាធិការបានថ្លែងថា ទន្ទឹមនឹងការរឹតបន្តឹងជាសកលលើការនាំចេញនិងប្រើប្រាស់ ឈើដែលដកហូតពីព្រៃធម្មជាតិកាន់តែខ្លាំង តម្រូវការនៃការប្រើប្រាស់ឈើ ដែលបានមកពីចម្ការឈើដាំ ដូចជាអាកាស្យា ម៉ៃសាក់ អង្កាញ់ រសម្រាប់ផលិតគ្រឿងសង្ហារឹម មានការកើនឡើង គួរឱ្យកតសម្គាល់។ លោកបានថ្លែងថាការវិនិយោគលើដាំចម្ការឈើផ្ដល់ផលប្រយោជន៍ ច្រើន ដូចជា បន្ថយសម្ពាធលើការប្រើប្រាស់ឈើធម្មជាតិ និងការបង្កើនគម្របព្រៃឈើ សម្រាប់កម្ពុជាផងដែរ»។ លោក បានថ្លែងថាជាទូទៅនៅតាមសហគមន៍មូលដ្ឋាន មានដីព្រៃរេចរឹលប្រមាណ ៣០-៥០%នៃ ផ្ទៃដីសរុប។ ក្រសួងបរិស្ថានបានលើកទឹកចិត្ត និងជំរុញការដាំឈើនៅលើដីរេចរឹលរបស់សហគមន៍ មូលដ្ឋាន នៅក្នុងផ្ទៃដីតំបន់ការពារធម្មជាតិ ក៏ដូចជាតំបន់ដទៃទៀត ដើម្បីស្ដាគម្របព្រៃផង និងបង្កើន ប្រភពចំណូលដល់សហគមន៍មូលដ្ឋាន។
បើតាមរដ្ឋលេខាធិការក្រសួងបរិស្ថាន ក្រសួងបានអនុញ្ញាតឱ្យប្រជាសហគមន៍អាស្រ័យផល លើផ្ទៃដីរដ្ឋក្នុងទំហំមួយសមស្រប ដែល ផ្ទៃដីនេះពួកគាត់អាចសហការជាមួយក្រុមហ៊ុនឯកជនក្នុងដាចំ អាកាស្យា ដើមម៉ៃសាក់ ដើមអង្កាញ់ជាដើមដើម្បីរកចំស្នួលដល់សហគមន៏ និងដើម្បីអភិរក្សជីវៈចម្រុះ។ តាម កិច្ចផ្ដួចផ្ដើមនេះ សហគមន៍តាសាលនៅក្នុងខេត្តកំពង់ស្ពឺ បានសហការជាមួយក្រុមហ៊ុន អ៊ីស្រាអែលដាំដើម ម៉ៃសាក់ លើផ្ទៃដី ៣៥០ ហិកតា និងក្រុមហ៊ុន មួយ ទៀតនឹងដាំអាកាស្សាលើផ្ទៃដី ៨៥០ហិកតា។ បន្ថែមលើ នេះ ក្រសួងបរិស្ថាន បាននិងកំពុង ផ្តល់ កូនអាកាស្យាចំនួន ១លានដើម ក្នុងឆ្នាំ២០២១ ដល់ឃុំចំនួន ៨ ក្នុង ស្រុកពារាំង ខេត្តព្រៃវែង និងទីកន្លែងផ្សេងទៀត ដែលជាកិច្ចសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បី ជំរុញការងារនេះ។ តាមបទពិសោធន៍ថ្មីៗរបស់ក្រុមហ៊ុនខាមិ អាក្រា ដើម្បីទទួលបានទិន្នផលខ្ពស់ យើងគួរដាំអាកាស្សាចំនួន ១១១០ដើមក្នុងមួយហិកតា ដែល ផ្តល់ឈើមួលស្តង់ដាទីផ្សារចំនួន ៧៥ម៉ែតគូប និងឈើប្រភេទអុសចំនួន ៦៥ ម៉ែត្រគូប ក្នុងរយៈពេល ៥ឆ្នាំ។ តាមតម្លៃទីផ្សារនាពេលបច្ចុប្បន្ន ការដាំអាកាស្សាដែលទុកឱ្យមានអាយុ ៥ឆ្នាំ អាចផ្តល់ប្រាក់ចំណូល ៦៧៨០ ដុល្លាក្នុងមួយហិកតា។
លោកបានបន្ថែមថាចម្ការម៉ៃសាក់នៅក្នុងតំបន់សហគមន៍ធម្មជាតិតាសាលខេត្តកំពង់ស្ពឺដែល បានដាំនេះបានបម្រើឱ្យសេដ្ឋកិច្ចគឺមានន័យថាដើមម៉ៃសាក់ដែលដាំនេះ គឺនិងចូលរួមនៅក្នុងការផ្គត់នៅក្នុង ទីផ្សារ ប្រើប្រាស់ សម្រាប់កកែច្នៃជាគ្រឿងសង្ហារឹម និងគ្រឿងផ្សេងៗទៀត ក៏ដូចជាការកាត់បន្ថយ សម្គាពាធលើការដកហូតឈើធម្មជាតិមកប្រើប្រាស់ ហើយដើមម៉ៃសាក់នេះគឺចម្ការឈើដាំនេះ និងដើរតួ នាទីជជំនួយសឱ្យការប្រើប្រាស់ឈើធម្មជាតិ ហើយប្រសិនបើមានចម្ការឈើដាំច្រើននោះសម្ពាធទៅលើឈើ ធម្មជាតិក៏កាន់តែធ្លាក់ចុះ ហើយយើងនឹងអាចការពារធនធានធម្មជាតិព្រៃឈើនិងសត្វព្រៃរបស់ យើងដោយប្រសិទ្ធភាពខ្ពស់បំផុតនិងបន្សល់ទុកសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត»។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានជំរុញនិងគាំទ្រលើការវិនិយោគ ឧស្សាហកម្មចម្ការឈើដាំ ដើម្បីជំនួសលើការប្រើប្រាស់ឈើធម្មជាតិ។ ការជំរុញការដាំចម្ការឈើដាំនេះ មិនមែនត្រឹមតែលើដីព្រៃរិចរឹលនៅតាមតំបន់សហគមន៍ទេ ប៉ុន្តែក្រសួងបាននិងកំពុងជំរុញទៅលើការ ដាំចម្ការឈើដាំនេះ នៅក្រៅពីដែននៃតំបន់ការពារ និងត”បន់សហគមន៍ផងដែរ។ កន្លងមកនេះក្រសួង បរិស្ថានបានសម្របសម្រួល ក៏ដូចជាបានផ្តួលនូវប្រភេទពូជឈើមួយចំនួនដែលងាយនិងដាំ ដូចជា ដើម ម៉ៃសាក់ ដើមអាកាស្យា ដើមប្រេងខ្យល់ជាដើម ទៅដល់ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ ដែលគាត់មានដី ច្រើន ដើម្បីដាំសម្រាប់ការប្រើប្រាស់តទៅមុខទៀត។
តំណាងក្រុមហ៊ុនដាំឈើម៉ៃសាក់ មកពីប្រទេសអ៊ីស្រាអែល លោកយុថាន ហ្គោស បានឱ្យ ដឹងថា ក្រុមហ៊ុនពិតជាមានកិត្តិយសណាស់ ដែលថ្នាក់ដឹកនាំក្រសួងបរិស្ថាន បានអញ្ជើញមកទស្សន កិច្ចនៅក្នុងចម្ការឈើដាំនេះ។ លោកបន្ថែមថា ក្រុមហ៊ុនពិតជារីករាយនូវការនាំយកគម្រោងនេះ មក ទីនេះ ហើយនៅទីនេះ ថ្ងៃណាមួយនិងក្លាយចាតំបន់ដ៏មានសក្តានុពល បែបពាណិជ្ជកម្មមួយនៅក្នុង ប្រទេសកម្ពុជា។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានក្តីសង្ឃឹមថា និងមានកិច្ចសហការបន្ថែមទៀតជាមួយ ប្រជាសហគមន៍ ជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា។ គម្រោងនេះ និងជោគជ័យ ហើយនឹងផ្ដល់ ប្រយោជន៍ដល់ប្រទេស និងប្រជាជនកម្ពុជា។ លោកយុថាន ហ្គោល បន្ថែមថា គម្រោងឆ្នាំ ដំបូងគឺគួរឱ្យចាប់អារម្មណ៍ខ្លាំងដោយក្រុមហ៊ុនមានការធ្វើការយ៉ាងជិតស្និតជាមួយ ប្រជាសហគមន៍ ដោយ បានកម្លាំងពលកម្ម ចូលរួមដោយផ្ទាល់នៅក្នុងមូលដ្ឋាននេះ ដែលនិងផ្តល់ការងារជូនពួកគាត់ ប្រកបដោយចីរភាព ។
អ្នកស្រី ភុន សំណាង តំណាងប្រជាសហគមន៍ក្នុងតំបន់ការពារ ធម្មជាតិភាសាល ឃុំតា សាល ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ បានលើកឡើងថា ការដាំឈើម៉ៃសាក់របស់អ្នកជំនាញមកពីប្រទេស អ៊ីស្រាអែលនេះគឺធំលឿន ហើយបាន ឱ្យប្រជាពលរដ្ឋ នៅក្នុងសហគមន៍នេះមានការងារធ្វើ។ អ្នកស្រី បន្ថែម ថា ប្រសិនបើព្រៃឈើនៅគង់វង់ប្រជាពលរដ្ឋអាចដើររកបន្លែនៅក្នុងព្រៃនេះ បេះយកទៅលក់ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ បន្ថែមពីលើចំណូលដែលមាន ។ តំណាងសហគមន៍រូបនេះបានបន្ថែមថា ការពារព្រៃឈើដែលក្រសួងបរិស្ថាន បានដាក់មកគឺល្អសម្រាប់ប្រជាសហគមន៍ ព្រោះថា ប្រសិន នោះប្រជាពលរដ្ឋមិនជាទៅរកអ្វីនោះទេ ប្រសិនបើមានក្រុមហ៊ុនវិនិយោគនៅទី នេះគឺពួកគាត់បានប្រាក់កម្រៃពីការធ្វើការជូនក្រុមហ៊ុន និងអាចបេះបន្លែបង្ការយកទៅលក់ផងដែរ។ លោកស្រី ភុន សំណាង បានបន្តថា ប្រសិនបើបានលុយពីការជួលដីនៅក្នុងសហគមន៍ ដើម្បី ឱ្យក្រុមហ៊ុនេះពង្រីកការដាំចម្ការម៉ៃសាក់ នេះ គឺប្រជាពលរដ្ឋចង់ឱ្យយកទៅធ្វើទឹកស្អាត និងបង្កើតការ ចងការប្រាក់សម្រាប់បងប្អូន ដែលមានអត្រាការប្រាក់ទាប ជាជាងទៅខ្ចីពីខាងក្រៅ។
គួរបញ្ជាក់ថា ក្រសួងបរិស្ថានបានសហការជាមួយក្រសួងពាក់ព័ន្ធ បាននិងកំពុងតែអនុវត្តន៍ នូវគោលនយោបាយ ជំរុញចម្ការឈើដាំនេះផងដែរ។ សម្រាប់ចំការឈើដាំនៅក្នុងប្រទេសកម្ពុជា មើល ឃើញថាជាការចាប់ផ្ដើម ហើយចម្ការឈើដាំ ទាំងអស់នេះគឺបានបង្ហាញពីភាពវិជ្ជមានជាមួយនិងបច្ចេកទេសនៃការដាំ ហើយប្រភេទឈើដែលទទួលបានផលលឿន ជាក់ស្ដែងការដាំរបស់ក្រុមហ៊ុន ស៊ីងបាយអូថេ ក Think Biotech នៅក្នុងខេត្តក្រចេះ គ្រោងនឹងដាំកូនដើមឈើនៅលើផ្ទៃដីទំហំ ៨៥០០ហិកតាស្មើនឹង កូនឈើប្រមាណ ១០លានដើម ក្នុងរយៈពេល ៤ ខែពីខែឧសភា ដល់ខែសីហា ឆ្នាំ២០២១នេះ។ តាមផែនការ គ្រោងទុកការដាំដុះជំហានទី១ នឹងគ្រោងបញ្ចប់ក្នុងឆ្នាំ២០២៥ ខាងមុខលើផ្ទៃដីប្រមាណ ១០០,០០០ ហិកតា ដែលស្មើនឹងកូនឈើប្រមាណ ១០០លានដើម ទៅ ១២០លានដើម ។ ចម្ការឈើដាំនេះបាននិងកំពុង លូតលាស់ល្អក៏ប្រកបទៅដោយគុណភាពនិងការដាំ ប្រកបដោយបច្ចេកទេសខ្ពស់ ដែលនិងផ្តល់ផលល្អរហ័ស សម្រាប់ការផ្គត់ផ្គង់ទៅលើទីផ្សារ ហើយទៅ ថ្ងៃខាងមុខនិងផ្លាស់ប្តូរឥរិយាបទរបស់ប្រជពលរដ្ឋទៅលើធនធានធម្មជាតិផងដែរ៕
ដោយ ៖ សិលា