ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារ ហត្ថា សាខាបឹងកេងកង២ ដែលមានទីតាំងស្ថិតនៅលើបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង២ មានអ្នកជំងឺកូវីដ-១៩ (COVID-19) គឺជាបុគ្គលិកធ្វើការខាងផ្នែកលក់ នៅទីតាំងខាងលើនេះ

ចែករំលែក៖

 

ភ្នំពេញ៖ ធនាគារ ហត្ថា សាខាបឹងកេងកង២ ដែលមានទីតាំងស្ថិតនៅលើបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង២ មានអ្នកជំងឺកូវីដ១៩ (COVID-19) គឺជាបុគ្គលិកធ្វើការខាងផ្នែកលក់ នៅទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី 29 ខែមិថុនា ឆ្នាំ 2021។ 

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ឬ​មានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ 🔴 ធនាគារ ហត្ថា សាខាបឹងកេងកង២ ដែលមានទីតាំងស្ថិតនៅលើបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង២ ខណ្ឌចំកាមន រាជធានីភ្នំពេញ។ 

⏰ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២៥ ខែមិថុនា​ ឆ្នាំ២០២១​។

​🔥 មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) គឺជាបុគ្គលិកធ្វើការខាងផ្នែកលក់ នៅទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!   

ដោយ ៖ សិលា


ចែករំលែក៖