ព័ត៌មានទាន់ហេតុការណ៍៖

កាហ្វេ អាម៉ាហ្សូន (Cafe Amazon​ Kapal​) សាខាទួលគោក ដែលមានទីតាំងស្ថិតនៅអគារ Boss Building ផ្លូវ៥៩២ សង្កាត់បឹងកក់២ មានអ្នកជំងឺ កូវីដ-១៩ (COVID-19) មានគ្នា ៥នាក់ បានទៅទីតាំងខាងលើនេះ !

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង ៤និង០០នាទីរសៀលថ្ងៃទី២៩ខែមិថុនា ឆ្នាំ ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា,  កាហ្វេ អាម៉ាហ្សូន (Cafe Amazon​ Kapal​) សាខាទួលគោក ដែលមានទីតាំងស្ថិតនៅអគារ Boss Building ផ្លូវ៥៩២  សង្កាត់បឹងកក់២ មានអ្នកជំងឺ កូវីដ-១៩ (COVID-19) មានគ្នា ៥នាក់ បានទៅទីតាំងខាងលើនេះ ! ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩📣 សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ​ កាហ្វេ អាម៉ាហ្សូន (Cafe Amazon​ Kapal​) សាខាទួលគោក ដែលមានទីតាំងស្ថិតនៅអគារ Boss Building ផ្លូវ៥៩២  សង្កាត់បឹងកក់២  ខណ្ឌទួលគោក រាជធានីភ្នំពេញ ⏰ នៅថ្ងៃទី២៥ ខែមិថុនា​ ឆ្នាំ២០២១​ ចាប់ពីម៉ោង ០៩៖៥០នាទី ដល់ ១១៖៤០នាទី។ 

មូលហេតុ៖ មានអ្នកជំងឺ កូវីដ-១៩ (COVID-19) មានគ្នា ៥នាក់ បានទៅទីតាំងខាងលើនេះ។ អ្នកជំងឺមិនបានចូលក្នុងហាងទេ គឺអង្គុយនៅតុខាងក្រៅ។ អ្នកជំងឺ បានចាកចេញពីទីតាំងនេះដោយជិះម៉ូតូកង់បី។ បើបងរត់កង់បី បានដឹង សូមបងប្រញាប់ទៅធ្វើតេស្ដ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!   

ដោយ ៖ សិលា


ចែករំលែក៖