ព័ត៌មានទាន់ហេតុការណ៍៖

ហាង Sushi Tei សាខាអគារ Exchange Square​ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១០៦ សង្កាត់វត្តភ្នំ មានអ្នកជំងឺកូវីដ-១៩ (COVID-19) មានគ្នា ២នាក់ បានចូលទៅហូបអាហារនៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, 🔴 ហាង Sushi Tei  សាខាអគារ Exchange Square​ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១០៦ សង្កាត់វត្តភ្នំ មានអ្នកជំងឺកូវីដ-១៩ (COVID-19) មានគ្នា ២នាក់ បានចូលទៅហូបអាហារនៅទីតាំងខាងលើនេះ។ 

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 📣 សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ​ហូបអាហារជប៉ុននៅ🔴 ហាង Sushi Tei  សាខាអគារ Exchange Square​ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

⏰ នៅថ្ងៃទី២៤ ខែមិថុនា​ ឆ្នាំ២០២១​ ចាប់ពីម៉ោង ១២៖២០នាទី ដល់ ១៤៖១០នាទី។

🔥 មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) មានគ្នា ២នាក់ បានចូលទៅហូបអាហារនៅទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!   

ដោយ ៖ សិលា


ចែករំលែក៖