ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ក្រោយលួចម៉ូតូពលរដ្ឋមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ជិះម៉ូតូមួយគ្រឿងមកធ្វេីសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋមួយគ្រឿងបានសម្រេចតែត្រូវម្ចាស់ឃេីញទាន់សហការជាមួយប្រជាពលរដ្ឋដេញចាប់បានម្នាក់វាយទ្រោមខ្លួនទេីបប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង១និង០០នាទីរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១  ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងភូមិព្រៃសណ្ដែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ហេង សុវណ្ណារិទ្ធ ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ម៉ូតូដែលជនសង្ស័យលួចម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ 2013 ពាក់ស្លាកលេខ ភ្នំពេញ 1BP-7456 ។ 

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូនៅមុខផ្ទះរបស់គាត់ពេលនោះក៏ដើរចូលទៅក្នុងផ្ទះបាត់​ បន្ទាប់មកស្រាប់តែមានជនសង្ស័យ៣នាក់ជិះម៉ូតូនិចមួយគ្រឿងឌុបគ្នា​ មកបានមកធ្វើសកម្មភាពលួចយកម៉ូតូនិងសែងចេញពីរបងផ្ទះ​ ភ្លាមនោះជនរងគ្រោះបានឃើញទាន់ដេញចាប់និងស្រែកថាចោរៗធ្វេីឲ្យភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនាំគ្នាដេញចាប់បានម្នាក់ចំណែក២នាក់ទៀតគេចខ្លួនបាត់។ 

ក្រោយកេីតហេតុទើបរាយការណ៍ទៅសមត្ថកិច្ចចុះចុះមកដល់ចំណុចកេីតហេតុនាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅទីទី២ ដើម្បីកសាងសំណុំរឿងយកទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាតការបន្តតាមនិតិវិធី៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖