ព័ត៌មានទាន់ហេតុការណ៍៖

ពុទ្ធោ ! អាជីវករផ្សារបឹងកេងកងជិត២៧០នាក់ហើយ វិជ្ជមានកូវីដ-១៩ គិតត្រឹមរសៀលថ្ងៃទី២៩មិថុនា២០២១ គួរអោយព្រួយបារម្ភ !

ចែករំលែក៖

ភ្នំពេញ ៖ អាជីវករផ្សារបឹងកេងកង និងប្រជាពលរដ្ឋនៅជុំវិញផ្សារ បឹងកេងកងចំនួនជិត២៧០នាក់ហើយ ត្រូវបានពិនិត្យឃើញថា មានវិជ្ជមានកូវីដ-១៩មកដល់រសៀលថ្ងៃទី២៩ ខែមិថុនា២០២១  ។ ករណីនេះអាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងយកចិត្តទុកដាក់ណាស់ ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាល។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ បានថ្លែងថា, “ជំងឺកូវីដ១៩នៅកម្ពុជាបច្ចុប្បន្ន ឈានចូលដល់បន្ទាត់ក្រហម នៃការឆ្លងរីករាលដាលក្នុងសហគមន៍”។ 

ដោយឡែកបើតាមការបញ្ជាក់របស់ លោក ឃួ ង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខណ្ឌទាំង១៤ នាល្ងាចថ្ងៃទី២៩ ខែមិថុនានេះ នៅសាលារាជធានីភ្នំពេញ បានលើកឡើងថា, «គិតមកដល់រសៀលថ្ងៃទី២៩ មិថុនា បងប្អូនអាជីវករនៅផ្សារបឹងកេងកងចំនួន ២៦៧នាក់ហើយ ដែលក្រុមគ្រូពេទ្យបញ្ជាក់ថា ពួកគាត់មានវិជ្ជមានកូវីដ-១៩»។

លោក ឃួង ស្រេង ក្រើនរំលឹកទៀតថា ចំពោះប្រធានផ្សារទាំងអស់នៅក្នុងរាជធានីភ្នំពេញ អភិបាលខណ្ឌទាំងអស់ត្រូវពង្រឹង នៃការទប់ស្កាត់កូវីដ-១៩នៅតាមទីផ្សារនេះ ឲ្យបានខ្លាំងជាមុនទ្វេដង ធ្វើយ៉ាងណាកុំឲ្យផ្សារ វិលទៅរកការបិទដូចមុនម្តងទៀត។ 

សូមរំឮកថា ,អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 បានបញ្ជាក់ដែរថា, 

📣 សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ធ្វើក្រចកដៃ ក្រចកជើង ឬ មានទំនាក់ទំនងជាមួយជាងធ្វើក្រចក នៅ

 តូប ឈ្មោះ ណៃ ណែល (Nice Nail) និងតូបលេខ ៦៦២ ក្នុង ​ផ្សារបឹងកេងកង ស្ថិតនៅក្នុង​ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៤ ខែមិថុនា​ ឆ្នាំ២០២១​។ 

​🔥 មូលហេតុ៖ មានអ្នកជំងឺ កូវីដ១៩ (COVID-19) គឺជាអ្នកធ្វើក្រចក នៅទីតាំងខាងលើនេះ។

ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

 តែប្រសិន​បើ ​មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ។

🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕

ដោយ ៖ សិលា


ចែករំលែក៖