ព័ត៌មានទាន់ហេតុការណ៍៖

លោក ជិន ម៉ាលីន ទទួលជួបពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា តាមប្រព័ន្ធវីដេអូ

ចែករំលែក៖

ភ្នំពេញ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ទទួលជួបពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា តាមប្រព័ន្ធវីដេអូ។ បានធ្វើឡើង នៅរសៀលថ្ងៃអង្គារ ៥រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានដឹកនាំមន្រ្តីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌ ទទួលជួបពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា តាមប្រព័ន្ធវីដេអូ នៅទីស្ដីការក្រសួងយុត្តិធម៌ ពិភាក្សានិងផ្លាស់ប្តូយោបល់គ្នាលើរបៀបវារៈសំខាន់ចំនួន៤ ដូចខាងក្រោម៖

១. កម្មវិធីអាទិភាពនៃកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌

២. យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង និងភាពចង្អៀតណែនក្នុងពន្ធនាគារ

៣. កម្មវិធីជំនួយផ្នែកច្បាប់និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

៤. សិទ្ធិសេរីភាព និងការអនុវត្តច្បាប់នៅកម្ពុជា រួមទាំងវិធានការច្បាប់ប្រយុទ្ធប្រឆាំងកូវីដ-១៩ ផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖