ព័ត៌មានទាន់ហេតុការណ៍៖

ចូលរួមរំលែកទុក្ខតារាចម្រៀងយូរីផង ខណៈម្តាយរបស់នាងបានទទួលមរណភាពដោយសារជំងឺគាំងបេះដូង

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលនិងផ្ញើសាររំលែកទុក្ខដ៏ក្រៀមក្រំទៅកាន់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស កញ្ញា យូរី ក្រោយពីតារាស្រីរូបនេះបានផ្លាស់ប្តូរProfile នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងដោយប្រើប្រាស់រូបភាពនៃការកាន់ទុក្ខ។ 

  តាមការបញ្ជាក់របស់អ្នកជិតដិតនាងបានទម្លាយប្រាប់ដោយខ្លីថា ម្តាយរបស់តារាចម្រៀងយូរីបានទទួលមរណភាពកាលពីវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះដោយសារតែជំងឺគាំងបេះដូង។ គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាស្រីរូបនេះបាននៅឡើយទេ ។ 

  ទោះជាយ៉ាងណាតាមរយៈបណ្តាញសង្គមហ្វេសប៊ុកគេបានឃើញមានសិល្បករប្រុសស្រីល្បីឈ្មោះ អ្នកផលិតកម្មវិធី និងអ្នកគាំទ្របានផ្ញើសាររំលែកទុក្ខទៅកាន់តារាស្រីរូបនេះជាហូរហែផងដែរ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖