ព័ត៌មានទាន់ហេតុការណ៍៖

កូវីដ-១៩ មាននៅគ្រប់ទីកន្លែង មានដល់អ្នកជំងឺកូវីដ-១៩ ម្នាក់គឺជា បុគ្គលិកធ្វើការនៅ ធនាគារ អេស៊ីលីដា (ACLEDA Bank) សាខាកណ្តាល !

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ខែមិថុនា ឆ្នាំ ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, មាន អ្នកជំងឺកូវីដ-១៩ ម្នាក់គឺជា បុគ្គលិកធ្វើការនៅ  ធនាគារ អេស៊ីលីដា (ACLEDA Bank) សាខាកណ្តាល ដែលមានទីតាំងស្ថិតនៅបណ្ដោយផ្លូវ ព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានក្រើនរំលឹកថា, ប្រសិនបើអ្នកបានទៅកាន់ទីតាំងនេះ ឬ មានទំនាក់ទំនងជាមួយអ្នកជំងឺខាងលើ ⏰ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២១ 🔴 សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ៕

ដោយ ៖ សិលា


ចែករំលែក៖